ព័ត៌មានសន្តិសុខសង្គម

ចោរលួចម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ជនសង្ស័យឈ្មោះ ឌី រ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ មិនពិតប្រាកដ ត្រូវបាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក ឃាត់ខ្លួនកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួចម៉ូតូ និងទូរស័ព្ទដៃ ដោយបានចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកហុងដា១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ស្លាកលេខ ភ្នំពេញ 1IT-8597 ប្រគល់ជូនដល់ជនរងគ្រោះវិញផងដែរ។

ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យ ឌី រ៉ូ បានសារភាពឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១៤និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខ្លួន និងជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគ្នានៅកន្លែងផ្ញើម៉ូតូ ផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក លុះពេលខ្លួនស្រវឹង ខ្លួនក៏ធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ០១គ្រឿង ម៉ាកហុងដាសេ១២៥ និងទូរស័ព្ទដៃចំនួន០២គ្រឿង រួចគេចខ្លួនបាន៣ថ្ងៃ ក៏ត្រូវបានជនរងគ្រោះ ប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់រូបខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *