ព័ត៌មានជាតិ

រដ្ឋមន្រ្តី វេង សាខុន បានដឹកនាំក្រុមការងារបច្ចេកទេសនៃរដ្ឋបាលជលផល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Claire BURY អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ

ជាបឋម ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:កម្មការអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ និងដៃគូពាក់ព័ន្ធ ដែលមានអង្គការ UNIDO, FAO និងEU ដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ធ្វើការបណ្តុះបណ្តុះបច្ចេកទេសដល់មន្រ្តីជំនាញជលផល វិស័យឯកជន និងវារីវប្បករ ក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រី ការកែឆ្នៃ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងមានលទ្ធភាពធ្វើការនាំចេញមកកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារសហភាពអឺរ៉ុប។ ក្នុងនោះកម្មវិធីស្តីពី “កម្មវិធីជាតិតាមដានសំណល់បសុឱសថ និងសារ ធាតុគីមីក្នុងវិស័យវារីវប្បកម្មកម្ពុជា” ឧបត្ថម្ភ គាំទ្រដោយសហភាពអឺរ៉ុប ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលកម្ពុជា។ នៅត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានរាយការណ៍ជូនលោកជំទាវបានជ្រាបដោសង្ខេបផងដែរអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះ។ ជាក់ស្តែង ដោយទទួលបានការគាំទ្រពីអង្គការ UNIDO ប្រចាំកម្ពុជា និងបទពិសោធន៍ដ៏មានតម្លៃពីគម្រោង CAPFish DG SANTE បានទទួលស្គាល់រដ្ឋបាលជលផលកម្ពុជាថា ជាអាជ្ញាធរមាន សមត្ថកិច្ច (Competent Authority- CA) ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចំណី អាហារលើផលផលិតផលជលផល ដែលវិស័យឯកជនជាអ្នកប្រតិបត្តិលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពអាហារ។ គម្រោង CAPFish នេះក៏បានជួយដល់រដ្ឋបាលជល ផលមានលទ្ធភាពបំពេញបានរាល់លក្ខខណ្ឌតម្រូវសុវត្ថិភាពចំណីអាហាររបស់អគ្គរដ្ឋបាលគយចិន ដើម្បីនាំចេញផលិតផលត្រីប្រាកម្ពុជាទៅកាន់ទីផ្សារចិននាពេលអនាគតឆាប់ៗនេះ។

តាមរយ:បទពិសោធន៍នេះ រដ្ឋបាលជលផលកម្ពុជាសង្ឃឹមថានាពេលអនាគត ផលិតផលត្រីកម្ពុជាមានលទ្ធភាពនាំចូលមកទីផ្សារសហភាពអឺរ៉ុប។ ទោះបីជាយ៉ាងណា ភាគីទាំងពីរបានឯកភាពថានឹងបន្តពង្រឹងកិច្ចសហការលើការអនុវត្តបច្ចេកទេស និងជាពិសេសបំពេញឲ្យខាង តែបាននូវលក្ខខណ្ឌតម្រូវរបស់អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ របស់សហភាពអឺរ៉ុប។ លោកជំទាវក៏បានជូនយោបល់ឲ្យភាគីកម្ពុជាត្រូវតែពន្លឿងដំណើរការនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផលឲ្យបានឆាប់។

adm

Leave a Reply

Your email address will not be published. Required fields are marked *