ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញនិងក្រុមការងារចុះពិនិត្យនិងសម្រេចបើកដំណើរការវត្តសារាវ័នតេជោឡើងវិញហើយ

បន្ទាប់ពីបិទមួយរយៈសម្រាប់វត្តសារាវ័នតេជោដោយសារតែជងឺកូវីដបានឆ្លងព្រះសង្ឃ សិស្សនិស្សិត និងតាជីយាយជីនោះ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបើកទីតាំងដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទើបលោកបានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកទីតាំងដំណើរការជាប្រក្រតីឡើងវិញនូវទីតាំងវត្តសារាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមកតាមវិធានការសុខាភិបាល។

សូមបញ្ជាក់ថាទីតាំងវត្តសារាវ័ន្តតេជោ បានបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវបិទកុដិរបស់ព្រះសង្ឃចំនួន០៥ រួមមាន កុដិលេខ១០-២៦-១៧-០១ និងកុដលេខ០៩ ជាបណ្តោះអាសន្នដោយតម្រូវព្រះសង្ឃ និងអ្នកស្នាក់នៅជាមួយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្តទៀត។ ចំពោះកុដិដែលបើកដំណើរការឡើងវិញ គឺមិនអនុញ្ញាតធ្វើពិធីផ្សេងៗដែលមានការជួបជុំព្រះសង្ឃ ឬពុទ្ធបរិស័ទ ដែលអាចមានហានីភ័យនោះទេ និងត្រូវអនុវត្តតាមវិធានការរបសើក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែឧសភា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួនដែលគង់/ស្នាក់នៅកុដិមួយនៃវត្តសារាវ័នតេជោបានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ និងត្រូវបាននិមន្តនាំយកទៅព្យាបាល បន្ទាប់ពី ក្រុមការងារ និងក្រុមគ្រូពេទ្យ បានអនុវត្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ ហើយលទ្ធផលវិជ្ជមាន ១១អង្គ/នាក់ ក្នុងនោះស្រី្ត២នាក់ ផងដែរ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *