ព័ត៌មានជាតិ

សម្តេច ប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ ឯកឧត្តម អ៊ុយ វេងគី នាយករងខុទ្ទកាល័យរដ្ឋសភា


ភ្នំពេញ : សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគី ទីប្រឹក្សានិងនាយករងខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ​ ទី២៦ ខែមករា ឆ្នាំ២០២១ នៅគេហដ្ឋានសព ក្នុងរាជធានីភ្នំពេញ។

សម្តេចប្រធានរដ្ឋសភា ចាត់ទុកមរណភាពរបស់ ឯកឧត្តម អ៊ុយ វេងគី ជាការបាត់បង់សហការីប្រកដោយគុណធម៌​ និងសមត្ថភាពខ្ពស់មួយរូប។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះពលីកម្មនៅក្នុងការបំពេញតួនាទីរបស់ឯកឧត្តម អ៊ុយ វេងគី នាពេលកន្លងមក​ ក្នុងបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម អ៊ុយ វេងគី បានទទួលមរណភាព​ កាលពីព្រឹកថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។ សូមវិញ្ញាក្ខណ្ឌ ឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *