ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកកំចាយមារ

ព្រៃវែង %ឯកឧត្តម ជា សុមេធីអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកកំចាយមារ ដោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក ប៊ិន ជីវ័ន្ត ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំចាយមារថ្មី ជំនួសលោក សឿង សុជាតិ ដែលត្រូវផ្លាស់ប្តូរទៅបំរើការងារជាអភិបាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក ប៊ិន ជីវ័ន្ត ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំចាយមារថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធិភាព។

ជាទីបញ្ចប់ ខ្ញុំបាទ បានណែនាំដល់អភិបាលស្រុកថ្មី និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន ត្រូវបន្តពង្រឹងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាពការងារនៅក្នុងអង្គភាពឲ្យមានគុណភាពកាន់តែល្អប្រសើរ ជាពិសេស ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

១៧ វិច្ឆិកា ២០២២

adm

Leave a Reply

Your email address will not be published. Required fields are marked *