ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី  អភិបាលខេត្តព្រៃវែង បានអញ្ជើញរៀបចំពិធីសូត្រមន្ត ក្រុងពាក់លី សាងសង់ព្រះភូមិជាសក្តារបូជា នៅកីឡដ្ធាន ក្លឹបបាល់ទាត់ខេត្តព្រៃវែង

  1. ឯកឧត្តម ជា សុមេធី  អភិបាលខេត្តព្រៃវែង បានអញ្ជើញរៀបចំពិធីសូត្រមន្ត ក្រុងពាក់លី សាងសង់ព្រះភូមិជាសក្តារបូជា នៅកីឡដ្ធាន ក្លឹបបាល់ទាត់ខេត្តព្រៃវែ(ខេត្តព្រៃវែង)ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវៃង ននិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត ក្រុងពាលី សាងសង់ព្រះភូមិជាសក្ការបូជា នៅកីឡដ្ឋានក្លិបបាល់ទាត់ខេត្តព្រៃវែង ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

 

សូមបញ្ជាក់ថា ពិធីបែបព្រះពុទ្ធសាសនានេះ ប្រារព្ធធ្វើឡើង ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័កសិទ្ធទាំងអស់ តាមជួយថែរក្សាក្រុមកីឡាករខេត្តព្រៃវែង និងមន្ត្រីរាជការទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ជាចុងក្រោយ ឯកឧត្តមអភិបាលចេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធ និងបារមីតេជះទាំងអស់ ​ប្រោសប្រទានពរជ័យសិរីមង្គល​ វិបុលសុខ​ មហាប្រសើរ​ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជ​ការ​ កងកម្លាំងទាំងបី​ កីឡាករនៃក្លិបបាល់ទាត់ខេត្តព្រៃវែង ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍​ កម្លាំងពលំមាំមួន​ បញ្ញាញាណភ្លឺថ្លា​ អាយុយឺនយូរ​ ជាពិសេសសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *