ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មានប្រសាសថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មានប្រសាសថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មានប្រសាសថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​។ដោយ​អនុវត្តតាម​ការណែនាំ​ចង្អុលបង្ហាញ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​គោរព​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅកាន់​សមាជិក​ក្រោម​ឱវាទ​ទាំងអស់​ថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​គឺជា​កាតព្វកិច្ច​របស់ យើងទាំងអស់គ្នា កុំថាឡើយ​យើង​ជា​កងកម្លាំង បើទោះបី​យើង​ជា​ពលរដ្ឋ​សាមញ្ញ ក៏ត្រូវ​ចូលរួម​ឲ្យ​សកម្ម ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ បង្កា ទប់ស្កាត់ ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។

​លោក​បន្ថែមទៀតថា​ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវតែ​បន្ត​ចូលរួម​ជាមួយ​ស្ថាប័ន​ចម្រុះ​គ្រប់​ប្រភេទ​ក្នុងការ​ដាស់តឿន ក្រើនរំលឹក និង​ជួយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ អនុវត្ត​នូវ​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​បន្ត​ចូលរួម​ប្រចាំការ​ការពារ​ត្រួតពិនិត្យ​និង​ត្រៀម​អន្តរាគមន៍​នៅតាម​ទីតាំង​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​សម្រាក​ព្យាបាល​អ្នកជំងឺ​ឆ្លង​កូ​វីដ​-១៩ (COVID-19) ក្នុង​រាជធានី​ភ្នំពេញ មាន​ជាង​១០០​ទីតាំង ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។​

​វិធានការ​៣​ការពារ រួមមាន
១.​ពាក់​ម៉ាស់
២.​លាងដៃ​នឹង​ជែ​ល​ឬ​សាប៊ូ​និង ៣.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ​ឲ្យ​បាន​គ្រប់គ្នា​និង​គ្រប់​ទីកន្លែង​។​ចំណុច​បី​ការពារ​នេះ​សំខាន់​ខ្លាំងណាស់​ធ្វើ​ដូច្នេះ​ទើប​អាច​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​-១៩ បាន​ដោយ​ជោគជ័យ​។​

​វិធានការ​៣​កុំ​រួមមាន
១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក
២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​និង​៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម​។ 

adm

Leave a Reply

Your email address will not be published. Required fields are marked *