ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីតគ្រូសាលាបាក់ទូក ៣គ្រួសារ ក្នុងស្ថានភាពជួបការលំបាក!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីតគ្រូសាលាបាក់ទូក ៣គ្រួសារ ក្នុងស្ថានភាពជួបការលំបាក

  • នារសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីត លោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ចំនួន៣គ្រួសារ ដែលជួបការខ្វះខាត ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ក្នុងសហគមន៍ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន០៤ការ៉ុង – មីចំនួន០២កេស – ទឹកសុទ្ធចំនួន០២កេស – ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ – ត្រីខចំនួន០៤យួរ និងថវិកាចំនួន៤០ម៉ឺនរៀល។
    អតីតលោកគ្រូអ្នកគ្រូ ដែលទទួលបានការឧបត្ថម្ភ រួមមាន៖
    1.អ្នកគ្រូ សយ សុខុន កំពុងស្ថិតក្នុងទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ
    2.អ្នកគ្រូ អៀង សុជាតិ កំពុងមានជីវភាពខ្វះខាត
    3.លោកគ្រូគឹម សារី (ពិការ)។
adm

Leave a Reply

Your email address will not be published. Required fields are marked *