ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម÷អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ !

អភិបាលខេត្តកំពង់ចាម÷អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

នៅក្នុងឳកាសនោះផងដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់វ៉ាក់សាំងដល់រូបឯកឧត្តម រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា។

បងប្អូនជនរួមជាតិខ្មែរជាទីស្រលាញ់ អ្វីដែលជាដំណឹងល្អបន្ថែមទៀតសម្រាប់យើងនោះគឺ កាលពីម្សិលមិញនេះ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀតដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យOxford ចក្រភពអង់គ្លេស គឺ Astra Zeneca/SII ដែលជាប្រភេទវ៉ាក់សាំងដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ក្រោមយន្តការបែងចែកវ៉ាក់សាំងសកលដែលដឹកនាំរបស់អង្គការសុខភាពពិភពលោក។

សូមបងប្អូនបន្តចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩តាមរយៈការចូលរួមក្នុងវិធានការណ៍ការពារ «៣ការពារ ៣កុំ»៕
ចៅ វង្ស l.K.

 

adm

Leave a Reply

Your email address will not be published. Required fields are marked *