ព័ត៌មានអន្តរជាតិ

ខណៈនេះ ​អ្នក​ឆ្លង​កូ​វីដ​១៩​លើសកល​លោក​កើន​ដល់​ជាង​១០០​លាន​នាក់​

​បរទេស ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ​បាន​បង្ហាញថា ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១០០, ២៥៩,៩៧៩ នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,១៤៨,៤៨៣ នាក់ និង​ជាសះស្បើយ​ឡើងវិញ ៧២,២៦៧,៣៩៥​ករណី។​

​គេហទំព័រ​ដដែល​បង្ហា​ញ​ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។ ក្នុងនោះ​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ២៥,៨៥៣,២១១ នាក់ ស្លាប់​ចំនួន ៤៣១,៣១៣ នាក់ និង​ជាសះស្បើយ​ចំនួន ១៥,៦១៥,៦១៥​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង ១០,៦៧៧,៧១០​នាក់ ស្លាប់​ចំនួន ១៥៣,៦២៤​នាក់ និង​ជាសះស្បើយ ១០,៣៤៥,២៧៨​នាក់ និង​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ៨,៨៧២,៩៦៤​នាក់ ស្លាប់ ២១៧,៧១២​នាក់ និង​ជាសះស្បើយ ៧,៧០៩,៦០២ នាក់​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *