ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ%កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីជនសង្ស័យមួយក្រុមបានចូលលួចសម្ភារមួយចំនួននៅក្នុងដីឡូតិ៍មួយកន្លែង នៅចំណុចភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់ទីតាំងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។ ជនទាំង០៥នាក់ រួមមាន ៖
១-ឈ្មោះ សៅ សិលា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ ។
២-ឈ្មោះ សៅ ហ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ ហ៊ុយ រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់។
៤-ឈ្មោះ នៅ ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។
៥-ឈ្មោះ សម្បត្តិ សាវេត ហៅ ខ្មៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៥នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពលួចជាច្រើនលើកនូវសម្ភារ សំណង់ និងសម្ភារមួយទៀត នៅចំណុចដីឡូតិ៍ខាងលើ ពិតប្រាកដមែន និងធ្លាប់លួចសម្ភារសំណង់នៅក្នុងការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ថែមទៀតផង ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនយ៉ាងសកម្មផងដែរ។ ចំណែកឯជនសង្ស័យឈ្មោះ សៅ ហ៊ុយ បានឲ្យដឹងទៀតថា កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន១ឆ្នាំ​ ពាក់ព័ន្ធករណីហិង្សា។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *