ព័ត៌មានជាតិ

លោកស្រី ទ្រី ដាណានិងស្វាម៉ី ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ លើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរដែលចូលជំរិតនិងប្លន់សម្លាប់ ក្នុងបុរីអង្គរភ្នំពេញ

លោកស្រី ទ្រី ដាណានិងស្វាម៉ី ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ លើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរដែលចូលជំរិតនិងប្លន់សម្លាប់ ក្នុងបុរីអង្គរភ្នំពេ(ភ្នំពេញ) ប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបង្ក្រាបក្រុមចោរចូលជំរិតនិងប្លន់សម្លាប់ បានទាន់ពេលវេលា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមបញ្ជាផ្ទាល់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសម្តែងការអបអរសាទរយ៉ាងក្រៃលែង ចំពោះលទ្ធផលនៃការបង្ក្រាបនេះ។ក្រោយពេលបេសកកម្មរបស់អាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ភ្លាមៗ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល ជូនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាការលើកទឹកចិត្តចំពោះជោគជ័យមួយនេះ។នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានកោតសរសើរ និងបានជូនបាច់ផ្កានិងឧបត្ថម្ភថិវិកា ៤ លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត ចំពោះស្នាដៃ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរខាងលើ ។ព្រមជាមួយគ្នានេះ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា ថៅកែហាង ដាណាទ្រី លក់គ្រឿងអលង្ការ និងស្វាម៉ី បានសម្តែងនូវក្តីរំភើបចិត្ត ព្រមទាំងបានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជូនដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ចែងប្រើប្រាស់តាមការងារជាក់ស្តែងចំពោះមុខ ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *