ព័ត៌មានជាតិ

កម្មពិធីជួបសំណេះសំណាល ជាមួយអ្នករកស៊ីក្រៅប្រព័ន្ធក្នុងក្រុងព្រៃវែង

ព្រៃវែង៖ នារសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយស ក្រុមអ្នកម្តាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន 

រួមនិងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ  បានអញ្ជើញជួបសំណេះសំណាល ផ្តល់ស្បៀងអាហារ និងពិសាអាហារសាមគ្គី ជាមួយបងប្អូនអាជីវកររកសុីក្រៅប្រព័ន្ធក្នុងក្រុងព្រៃវែងចំនួន៥០០នាក់ ដែលពិធីប្រព្រឹត្តទៅនៅគេហដ្ឋាន ឯកឧត្តម ស សុខា ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ដោយស្ថានភាពបច្ចុប្បន្នមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពី បញ្ហាជំងឺកូវីដ-១៩បានធូរស្បើយ ក្រោយពីប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គ ភាពជំនាញ បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩-យ៉ាងសកម្ម និងការទទួលបាននូវវាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា ពិសេសក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានរៀបចំអោយមានការជួបជុំចំពោះអ្នករកស៊ីក្រៅប្រព័ន្ធនេះឡើងវិញក្រោយពីខកខានអស់រយៈពេលពីឆ្នាំកន្លងមកនេះ។

តាងនាមក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបី និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ ញ៉ែម សាខន ស ខេង ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាពិសេស ក្នុងខេត្តព្រៃវែងតែម្តង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ 

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍បន្ថែមដែថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រៃវែងមានភាពរីកចំរើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់។ ទាំងនេះ ស្តែងឲ្យឃើញពីស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានជំរុញឲ្យកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចរហូតសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលជាង២ទស្សវត្សរ៍នេះ។ ជាមួយនេះ រដ្ឋបាលខេត្តបានយក អស់កម្លាំងកាយកម្លាំងចិត្ត រិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីប្រែក្លាយទឹកដីមួយនេះទៅជាគោលដៅអភិវឌ្ឍន៍ពេញ លេញ ក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ច និងជីវភាពដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ក្នុងនោះដែរក៏បានឧបត្ថមដល់បងប្អូនអាជីវកររកសុីក្រៅប្រព័ន្ធក្នុងក្រុងព្រៃវែងចំនួន៥០០នាក់ដោយក្នុងម្នាក់ៗ ទទូលបាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *