ព័ត៌មានជាតិ

ឯកឧត្កមបណ្ឌិត ញ៉ា ប៊ុនថន ការចាក់វាក់សាំងកូវីដ-១៩​ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងអង្គបដិបក្ខក្នុងខ្លួន ដេីម្បីភាពស៊ាំក្នុងសរីរាង្គបុគ្គល​ និងភាពស៊ាំរឹងមាំសហគមន៍​ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩!

  សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានខិតខំជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃវីរុសកូវីដ-១៩​ និងស្រោចស្រពវ៉ាក់សាំងកូវីដ-១៩​ ដល់ប្រជាជននៅទូទាំងប្រទេស​ ព្រមទាំងអំពាវនាវឱ្យពួកគាត់ទៅទទួលយកវ៉ាក់សាំងនេះដោយឥតគិតថ្លៃ​ ដោយសារវ៉ាក់សាំងកូវដ-១៩​ ជាមធ្យេាបាយដ៏ល្អប្រសេីរក្នុងការជួយអាយុជីវិតប្រជាជន។ ទន្ទឹមនេះ​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ និងក្រុមការងារ​ គ.វ.ក-១៩​ ក្នុងនាមជាសេនាធិការសម្តេចតេជោ និងជាប្រតិបត្តិករដ៏សខាន់​ បានដឹកនាំ​ ចាត់ចែង​ និងខិតខំជំរុញផ្សព្វផ្សាយប្រជាជននៅតាមបណ្តាខេត្តនានា ឱ្យទៅទទួលយកវ៉ាក់សាំងកូវីដ-១៩​ តបតាមប្រសាសន៍ដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបញ្ចៀសជាអតិប្បរិមានូវការដែលអាចផ្ទុះឡេីងវិញនូវការរាតត្បាតវីរុសកូវីដ-១៩​ នៅក្នុងសហគមន៍​ ដោយកូវីដ-១៩មិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នានៅឡេីយទេ។ យន្តការនៃការដោះស្រាយវិបត្តិកូវីដ-១៩​ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល​ ពិតជាបាននាំមកនូវភាពជោគជ័យយ៉ាងធំធេង សំរាប់ប្រទេសជាតិក៏ដូចជាប្រជាជន ហើយក៏ត្រូវបានការកោតសរសើរពីបណ្តាប្រទេសជុំវិញពិភពលោកផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ អញ្ជេីញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ​ ពេលដល់វេន​ ឱ្យបានគ្រប់ៗគ្នា។ សូមអរគុណ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមបទបង្ហាញរបស់លេខាធិការដ្ឋានបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋានត្រូវពង្រឹងការប្រតិបត្តិ ដោយក្តាប់ឱ្យបាននូវផែនការមេរបស់ក្រុមហ៊ុន (Master Plan) និងធ្វើការរៀបចំរបបប្រជុំឱ្យបានទៀងទាត់ជាមួយអន្តរក្រសួងនិងពិភាក្សាជាមួយអង្គភាពជំនាញ ដើម្បីតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ហើយត្រូវធ្វើរបាយការណ៍លម្អិតអំពីបញ្ហាទំនាស់ទាំងអស់ដែលកំពុងកើតមាន និងយន្តការនៃការដោះស្រាយបញ្ហា។ ជាមួយគ្នានេះដែរ លេខាធិការដ្ឋានត្រូវធ្វើសូចនាករសមិទ្ធផលគន្លឹះ (KPI) ដោយត្រូវពិនិត្យមើលទាំងទិដ្ឋភាពផ្លូវច្បាប់ និងការអនុវត្តជាក់ស្តែងលើដី ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ហើយត្រូវបញ្ជាក់ប្រាប់ដល់ក្រុមហ៊ុនដែលបានទទួលសម្បទានដីសេដ្ឋកិច្ចទាំងអស់អំពីការដកហូតដីមកវិញ ប្រសិនបើក្រុមហ៊ុនទាំងនោះមិនបានធ្វើការអភិវឌ្ឍតាមកិច្ចសន្យា។ ឯកឧត្តមរដ្ឋមន្ដ្រីបានក្រើនរំឭកដល់លេខាធិការដ្ឋានបច្ចេកទេស ត្រូវពន្លឿនការធ្វើអនុបយោគដីឯកជនរបស់រដ្ឋក្នុងគោលដៅសម្បទានដីសេដ្ឋកិច្ចនេះឱ្យបានទាន់ពេលវេលា ដើម្បីឱ្យក្រុមហ៊ុនអាចធ្វើផែនការមេ សម្រាប់ការវិនិយោគ។ សូមជម្រាបផងដែរថា សម្បទានដីសេដ្ឋកិច្ចបានចាប់ផ្តើមបដិសន្ធិតាមអនុក្រឹត្យលេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ ហើយបានដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិស័យកសិកម្ម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលក៏បានចេញនូវសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព នៃលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច មកពីអន្តរក្រសួងសម្រាប់បំពេញកិច្ចគាំពារដំណើរការ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត់ ចំនុចខ្វះខាតរបស់មន្ទីរអង្គភាព និងអាជ្ញារធរ ទាំងអស់ ដែអនុវត្តកន្លងមកត្រូវខិតខំបំពេញឲ្យកាន់តែប្រសើឡើង

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា របស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំ និងអនុវត្តកន្លងមក ដើម្បីរួមគំនិត មតិយោបល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាតទាំងអស់នោះធ្វើយ៉ាងណាដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យគាត់ទទួលបានសេវាទាំងអស់នោះបានទាន់ពេលវេលា និងពេញចិត្ត ដោការប្រជុំនេះធ្វើនៅថ្ងៃទី០២ ខែខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រៃវែង។ ក្រោយពីបានស្ដាប់នូវផែនការសកម្មភាពរបាយការណ៍ និងបញ្ហាប្រឈមមួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងមកនោះ។  ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បាន ថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក។ ក្នុងនោះដែរ ឯកឧត្តម ស្បោ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងចំណុចសំខាន់ៗ មួយចំនួន សម្រាប់ ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យនិងតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យគាត់ឲ្យបានទាន់ពេលវេលា។ ត្រូវតាមដាននិងក្តាប់ឲ្យបានរដ្ឋភាពបាសកម្មទាំងឡាយមួយចំនួនជាពិសេសការអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាពបានល្អប្រសារជូនបងប្អូនប្រជាពលរដ្ឋានមូលដ្ឋាន។  កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានមានប្រសិទ្ធភាពខ្ពស់ និងបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន ដែលជាដើមចម បង្ករឲ្យមានបញ្ហានៅក្នុងសង្គម ធ្វើឲ្យខូចដល់សេដ្ឋកិច្ចសង្គម ជាពិសេស ធ្វើឲ្យអសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ 

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងស្ថាបនាសួនកម្សាន្តថ្មីមួយកន្លែងទៀត នៅខាងមុខសាលាខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្ត

(ត្បូងឃ្មុំ) ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងស្ថាបនាសួនកម្សាន្ត ថ្មីមួយកន្លែងទៀត នៅខាងមុខសាលាខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត សម្រាប់បម្រើដល់ការកម្សាន្ត របស់ភ្ញៀវទេសចរ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ ជុំវិញខេត្ត ចុះពិនិត្យទីតាំង គ្រោងស្ថាបនាជាទីកន្លែងកម្សាន្តថ្មីបន្ថែមទៀត ដើម្បីទាក់ទាញទេសចរណ៍ទាំងក្រុងស្រុក និងក្រៅស្រុក មកទស្សនាកម្សាន្តនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រួមមាន ៖ កន្លែងកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងប្រគុំតន្ត្រីធំៗ កន្លែងទទួលទានអាហារ និងជាផ្សាររាត្រី ជាដើម នៅខាងមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ខេត្តត្បូងឃ្មុំ គឺជាខេត្តថ្មី ក្នុងចំណោមរាជធានី/ខេត្តទាំង២៥ ស្ថិតនៅទិសបូព៌ានៃប្រទេសកម្ពុជាមានចម្ងាយ ១៥៥ គ.ម

Read more
ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ជម្រុញឲ្យក្មួយៗ សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ទាំងអស់ ត្រូវខិតខំសិក្សានូវជំនាញឯកទេស ដែលខ្លួនបន្តនេះឲ្យខ្លាំងបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រទេស និងគ្រួសារ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជុំទាវ ជា ផល្គុន បានមានប្រសាសន៍លើកឡើងថាក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់គ្នានេះ គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសនឹងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេសដែលខ្លួនចង់បន្តសិក្សានេះឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ជួយអភិវឌ្ឍប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្តម លោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស (A) ឆ្នាំសិក្សា ២០២១–២០២២ ចំនួន ៦៤ នាក់ រួមទាំងឪពុក-ម្តាយ អ្នកអាណាព្យាបាល និងនាយកសាលា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្មាំ២០២៣ នៅភោជនីយដ្ឋាន សេវេនប្រាយ ឃីន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  ឯកឧត្តម ជា សុមេធី អភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ  ជាក់ស្ដែង សម្ដេចបានណែនាំឱ្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ស្បោង សារ៉ាត់ អញ្ជើញសម្ពោធសមិទ្ធផលនានាវត្តឬស្សីទារ ឃុំព្រៃឃ្នេស ស្រុកមេសាង

ព្រៃវែង៖ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ ស៊ាង ឈុនហេង រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តឬស្សីទ្វារ ស្ថិតនៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា៖ កត្តាសុខ សន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ មានឱកាសក្នុងការជួបជុំ ធ្វើបុណ្យទានបំពេញនៅសទ្ធារបស់ខ្លួនប្រកបដោយភាពកក្តៅ។ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងបន្ថែមទៀតថា កត្តាសុខសន្តិភាពទាំងអស់នេះក៏កើតចេញពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំពុះពារស្វែងរកសុខសន្តិភាពនេះជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបន្ថែមទៀតថា សមិទ្ធផលនានាដែលបានដាក់សម្ពោធឆ្លងប្រើប្រាស់នាថ្ងៃនេះ មាន  កុដិថ្ម ពីរជាន់ប្រក់ក្បឿង (ទំហំ ១២ ម x ១៨ ម) ផ្លូវបេតុងប្រវែង

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា បានដឹកនាំកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប

រសៀលថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា បានដឹកនាំកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ដោយមានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអភិបាលនិងអភិបាលរងនៃគណៈអភិបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប។ អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសដោយបំបាត់បានទាំងស្រុងនូវបទល្មើសទ្រង់ទ្រាយធំហើយទទួលបានកំណើនផលជលផលមកវិញក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក។ ជាបន្ត គណ:កម្មការបានសម្រេច៖ ១-បន្តយុទ្ធនាការប្រចាំការនិងល្បាតបង្ការបទល្មើសក្នុងបឹងទន្លេសាបបន្តទៀត ២-អនុវត្តការបង្ក្រាបដោយភាពឆ្លាតវៃនិងការទទួលខុសត្រូវខ្ពស់ សំដៅរក្សាផលប្រយោជន៍យូរអង្វែងរបស់ប្រជាពលរដ្ឋយើង ៣-មេប៉ុស្ត៍នគរបាលបន្តចលនា និងស្វែងរក ដើម្បីដកហូតឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ទាំងក្តៅនិងត្រជាក់ រួមទាំងមងស្បៃមុង ដែលបំផ្លាញដល់ការបន្តពូជរបស់ត្រី។ ៤- បង្កើតប្រព័ន្ធទូរស័ព្ទរហ័ស Hotline ក្នុងការជូនដំណឹង ដើម្បីតាមដាន និងបង្រ្កាបបទល្មើសនេសាទ។ ៥-លើសពីនេះទៀត អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាខេត្តនីមួយៗ នឹងបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ជលផល និងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រពិតប្រាកដដែលរំពឹងតែទៅលើការនេសាទ ដើម្បីរកមុខរបរផ្សេង ដែលលើកកម្ពស់ជីវភាពពួកគាត់ជាងការនេសាទ។ ខ្ញុំសង្ឃឹមថា ជាមួយគ្នា យើងនឹងធានាបាននិរន្ដរភាពធនធានជលផលធម្មជាតិក្នុងបឹងទន្លេសាប៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្តព្រៃវែង ជម្រុញឲ្យអជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមថែរក្សា ផ្លូវសាធារណៈឲ្យបានគង់វង្សយូអង្វែង ដោយមិនត្រូវដឹកលើសទំងន់នោះទេ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា៖ ផ្លូវសាធារណៈទាំងអស់ដែលបានមកនេះមិនជាការងាយស្រួលនោះទេ ទម្រាំបានផ្លូវមួយខ្សែៗ ល្អ ស្អាត នេះ គឺចំណាយថវិការច្រើនណាស់ ដូច្នេះសូម អជ្ញាធរ រួមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាទាំងអស់គ្នាឲ្យបានគង់វង្សយូអង្វែង ដែលងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមកប្រកបដោយសុវត្ថភាព ចំណេញពេលវេលា ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្តម និងលោកជុំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួសុខទុក្ខ និងផ្តល់អំណោយដល់គ្រូសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ២០០ គ្រួសារ នៃស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៀតថា ដោយបានការខិខំរបស់ថ្នាក់ខេត្ត ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានគៀងគរនូវគម្រោងធំៗ ចុះមកអភិវឌ្ឍន៍ កសាងនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកពាមជរនេះ ធ្វើយ៉ាងណាដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយ សុវត្ថភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកត្រូវ ធ្វើការជំរុញ និងផ្សព្វផ្សាយដល់ម្ចាស់ទូកដរ ដែលប្រកបមុខរបរចំឡងពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសការចម្លងសិស្សសាលាទៅរៀនត្រូវមានអាវពោងសម្រាប់ឲ្យអ្នកធ្វើដំណើរនៅលើទូក ពាក់ឲ្យបានគ្រប់ៗគ្នាដើម្បីបង្ការទប់ស្កាត់ការគ្រោះថ្នាក់ជាយថាហេតុដែលកើតមានឡើង

Read more
ព័ត៌មានជាតិ

ផ្អើលអ្នករត់ការ ចង់បានតួនាទីមុខតំណែង នៅក្រុងអរិយក្សត្រ ដែលទើបបង្កើតថ្មី!

(កណ្ដាល)៖ ថ្លែងក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់តំណែង អភិបាលរងស្រុកខ្សាច់កណ្ដាល នៅសាលាស្រុកខ្សាច់កណ្ដាល នាព្រឹកទី២៧.០១.២០២៣។ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថាៈមានការជ្រួល និងផ្អើលតែម្ដង ករណី អ្នករត់ការ ចង់បានតួនាទី និងកាន់មុខតំណែង នៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលទើបបង្កើតថ្មី។ ក្នុងនោះលោក ប៊ុន ផេង បានបង្ហើបថាៈ អ្នកខ្លះរត់ការ ដោយទៅជួបអ្នកនេះ ជួបអ្នកនោះ ពឹងអ្នកនេះពឹងអ្នកនោះឡើងជ្រួល។ លោក ប៊ុន ផេង ក៏បានសូមណូមពរ ដល់អ្នករត់ការទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ កុំព្យាយាមសុំជួបឯកឧត្ដមអភិបាលខេត្តខ្លាំងពេក ព្រោះឯកឧត្ដម រវល់ការងារច្រើន!។ បើតាមលោក ប៊ុន ផេង ការស្នើឱ្យរក្សាភាពស្ងៀមស្ងាត់នេះ គឺដើម្បីទុកឱ្យ គណៈអភិបាលខេត្តកណ្ដាល ជាអ្នកចាត់ចែងរៀបចំបញ្ជូនឈ្មោះទៅលើ ថាៈ អ្នកណាត្រូវធ្វើអី អ្នកណាត្រូវកាន់តួនាទីអី?។ ព្រោះអភិបាលខេត្តកណ្តាល លោក ស្គាល់មន្ត្រីក្រោមឱវាទច្បាស់ នរណាមានសមត្ថភាព អាចកាន់តួនាទីជាអភិបាលក្រុងអរិយក្សត្រ ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង រួមនិងការិយាល័យពាក់ព័ន្ធនានា

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងភរិយា បានចូលរួមក្នុងពិធីជួបជុំសំណេះណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តន៍ជនមកពីបណ្តាស្រុកទាំង១៣

ព្រៃវែង% ឯកឧត្តម ជា សុមេធី និងភរិយា បានចូលរួមក្នុងពិធីជួបជុំសំណេះណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តន៍ជនមកពីបណ្តាស្រុកទាំង១៣ ដែលបានបំពេញបែបបទចូលនិវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ និងគណៈប្រតិភូអមដំណើរជាច្រើននាក់ទៀត នៅបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ ខ្ញុំបានធ្វេីការថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនជានិវត្តន៍ជនទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ បន្សល់ទុកនូវ គំរូវិរភាពល្អៗ សម្រាប់ជាទុនដល់កូនចៅជំនាន់ក្រោយ ពិសេសបានបន្សល់ទុកនូវស្នាដៃបណ្តុះបណ្តាលនូវផ្នត់គំនិត សាមគ្គីភាព ឯកភាពផ្ទៃក្នុង កាន់ដៃគ្នាថែរក្សាបាននូវសុខសន្តិភាព ព្រមទាំងធ្វើដំណើររួមគ្នាកសាងបាននូវមូលដ្ឋាន ដែលរីកចម្រើនសម្បូរសប្បាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើសពីនេះ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមកថ្មីៗនេះបានគ្រប់ៗគ្នា ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបាននាំមុខឈ្នះលើសលុបដាច់លើបក្សផ្សេងៗ។ ខ្ញុំ និងភរិយា សូមគោរពជូនពរដល់លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងប្រតិភូអមដំណេីរ និងមន្ត្រីនគរបាលខេត្តព្រៃវែង ជាពិសេសនិវត្តន៍ជននៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ

Read more