ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន និងសហការីបានចូលរួមពិធីអភិសេកព្រះពុទ្ធបដិមាករក្នុងវត្តដូនមាសភូមិដូនមាសឃុំគោកស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

បន្ទាប់ពីកម្មវិធីសម្ពោធឧបដ្ឋានសាលាក្នុងវត្តស្រែវែង ឯកឧត្តមប្រធានក្រុមការងារ និងសហការីបានបន្តដំណើរមកចូលរួមពិធីអភិសេកព្រះពុទ្ធដិមាករក្នុងវត្តដូនមាស ក្នុងភូមិដូនមាស ឃុំគោក ស្រុក ខេត្តត្បូងឃ្មុំ។

លោកបានប្រើពេលវេលាខ្លី ធ្វើការសំណេះសំណាលជាមួយព្រះចៅអធិការ ព្រះសង្ឃ និងពុទ្ធិបរិស័ទដែលបានអញ្ជើញមកចូលរួមពិធីនេះផងដែរ។ ក្នុងន័យសំខាន់គឺស្នើសុំឲ្យបងប្អូនត្រូវ ខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផល (ដាំដំណាំ ចិញ្ចឹមសត្វ និងត្រី) ធ្វើយ៉ាងណាត្រូវ ធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារឲ្យបានគ្រប់គ្រាន់ក្នុងបរិបទនៃវិបត្តិកូវីដ-១៩ នេះ។ ត្រូវប្រកាន់ខ្ជាន់នូវគោលការណ៍ “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ហើយត្រូវចូលរួមធ្វើអនាម័យក្នុងគ្រួសារ និងក្នុងសង្គមឲ្យបានជាប់ជា ប្រចាំ។ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ។ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព និងត្រូវចូល រួមថែរក្សា ការពារសុខសន្តិភាពដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ចំពោះក្រុមការងារ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើស្មារតីទទួលខុសត្រូវដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា និងមានប្រសិទ្ធ ភាព ហើយលោកបានគាំទ្រសកម្មភាពមនុស្សធម៌ សកម្មភាពអភិវឌ្ឍមូលដ្ឋានគ្រប់បែបយ៉ាងសំដៅដល់ការ លើកកម្ពស់កម្រិតជីវភាព ធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតរៀងទៅ។

ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានចូលរួមបរិច្ចាកថវិកាសរុបចំនួន ៤០លានរៀលថែមទៀត ទុកសម្រាប់បង្ហើយឧបដ្ឋានសាលាដែលកំពុងកសាង។ ដោយឡែក ពុទ្ធិបរិស័ទដែលមានវត្តមាន ម្នាក់ៗទទួលបានថវិកា ២០ ០០០រៀលផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *