(ព្រៃវែង) ៖ បន្ទាប់ពីបានអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅយោធភូមិភាគទី១រួចមក។ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង ជានាយសេនាធិការចំរុះ នៃ ខភម នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ បានបន្តដំណើរចុះសាកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី២ រួមមាន÷វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង វរសេនាតូចលេខ១ និង លេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង និង វរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តត្បូងឃ្មុំ ។ គ្រប់ទីកន្លែងដែល ឯកឧត្តម ទៀ សីហា បានអញ្ជើញទៅដល់ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសាកសុខទុក្ខពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនដល់នាយទាហាន ពលទាហាន យោធភូមិភាគទី២ ទាំងអស់ និង បានជូនពរឆ្នាំថ្មីដល់នាយទាហាន ពលទាហានទាំងអស់ សូមទទួល បាននូវសិរីសួស្តី ជ័យមង្គល សុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ និង សម្រេចបានជោគជ័យ គ្រប់ភារកិច្ច ជូនជាតិ មាតុភូមិ ។ ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន យោធភូមិភាគទី២ ទាំងអស់ក្នុងការបំពេញភារកិច្ច ការការពារ អធិបតេយ្យ បូរណភាពទឹកដីនិង សន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ក្នុងពេលកន្លងមកបានល្អប្រសើរ!។
Related Articles
ទំនាស់ដីធ្លីដ៍រ៉ាំរ៉ៃរវាងបងប្អូនបង្កើត០៤ គ្រួសារ រយៈពេល១៥ ឆ្នាំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោះស្រាយដោយជោគជ័យត្រឹមតែរយៈពេលតែ១៥ ម៉ោង
ទំនាស់ដីធ្លីដ៍រ៉ាំរ៉ៃរវាងបងប្អូនបង្កើត០៤ គ្រួសារ រយៈពេល១៥ ឆ្នាំ អភិបាលខេត្តកំពង់ចាម ដោះស្រាយដោយជោគជ័យត្រឹមតែរយៈពេលតែ១៥ ម៉ោងទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្អូនបង្កើត០៤ គ្រួសារ អស់រយៈពេល១៥ ឆ្នាំមកហើយ ខណៈបងប្អូនបង្កើត០៤ គ្រួសារស្នើសុំបើកផ្លូវសាធារណៈ ស្ថិតនៅចំណុចភូមិត្នោតលើ ឃុំឫស្សី ស្រុកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលដីកាន់កាប់ដោយឈ្មោះ ពិន ផល្លា (កូនស្រីបង្កើតរបស់ឈ្មោះ ឈឹម រ៉េ)។ ស្ថិតក្រោមការដឹកនាំ និងដោះស្រាយប្រកបដោយភាពប៉ិនប្រសប់ របស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងគណៈកម្មការដោះស្រាយ ជាលទ្ធផល គឺទំនាស់ដីធ្លីរ៉ាំរ៉ៃខាងលើត្រូវបានដោះស្រាយប្រកបដោយជោគជ័យ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។ ដោយទឹកចិត្តផ្សារភ្ជាប់និងមនោសញ្ចេតនាជាមួយប្រជាជនគ្រប់កាលទេសៈ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់ អ្នកស្រី ពិន ផល្លាចំនួន០៥ លានរៀល ដើម្បីជាការវាយរបងថ្ម និងរុះរើផ្ទះតៀមចេញពីផ្លូវសាធារណៈដែលភាគីនេះបានបិទអស់រយៈកាលជាង១៥ ឆ្នាំមកហើយ។
«ទិវាជាតិនៃការចងចាំ» យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាព
ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។ យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតផ្លោះដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។ យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ […]