ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ណែនាំដល់ មន្ទីរអង្គភាព អាជ្ញាធរកងកម្លាំង ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួនឲ្យកាន់តែល្អប្រសើឡើងបន្ថែមទៀត

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ណែនាំដល់ មន្ទីរអង្គភាព អាជ្ញាធរកងកម្លាំង ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើឡើងបន្ថែមទៀត ជាពិសេសទៅលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវមានការរើសអើងណាមួយឡើយ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងនាព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពី លោកលោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្ថាប័នតុលាការ អាជ្ញាធរ ក្រុង-ស្រុកទាំង១៣ និងមន្រ្ដីពាក់ព័ន្ធ។ 

ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងត្រូវអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន  ធ្វើយ៉ាងណាឲ្យគាត់ទទូលបាននៅភាពកក្តៅ និងសុវត្ថិភាពខ្ពស់។  កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ 

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំង រដ្ឋបាលក្រុង ស្រុក ទាំងអស់ នៃខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ច

ការងាររបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *