ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលារៀនចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! (Video inside)

IMG_8658

នាព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាចំនួន០២ គឺសាលាបឋមសិក្សា កែវមុនី និងសាលាវិទ្យាល័យ-អនុវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រែកកំពឹស ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ឯកឧត្តម លោក លោកស្រី ក្រុមការងារអមដំណើរ ក្រុមការងារភូមិ-សង្កាត់ យុវជន ស.ស.យ.ក សង្កាត់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្ស ទាំង០២សាលា សរុបមានចំនួន ១,៧១៨នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយកទឹកដោះគោបឺតទៅចែកជូនក្មួយៗសិស្សានុសិស្សគ្រប់ៗគ្នា និងបានចែកនូវសម្លៀកបំពាក់កីឡា បន្ថែមដល់សិស្សមានទីលំនៅក្រៅមូលដ្ឋាន សង្កាត់ព្រែកកំពឹស ដែលបានមកសិក្សានៅក្នុងសាលា ហើយមិនទាន់បានទទួលខោអាវកីឡា ដូចសិស្សដែលមានទីលំនៅក្នុងសង្កាត់ព្រែកកំពឹស និងបានឧបត្ថម្ភបាល់ជូនដល់សាលាទាំង០២ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *