ព័ត៌មានជាតិ

មន្ទីរពេទ្យ “មេគង្គកំពង់ចាម” បានជួសជុលកែលម្អ រួចរាល់១០០ ភាគរយហើយ ហើយមន្ទីរពេទ្យនេះនឹងចាប់ដំណើការ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅដើមខែឧសភា ឆ្នាំ២០២១ នេះ

មន្ទីរពេទ្យ “មេគង្គកំពង់ចាម” បានជួសជុលកែលម្អ រួចរាល់១០០ ភាគរយហើយ ហើយមន្ទីរពេទ្យនេះនឹងចាប់ដំណើការ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅដើមខែឧសភា ឆ្នាំ២០២១ នេ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងដំណើរអញ្ចើញចុះពិនិត្យ អំពីវឌ្ឍនភាព នៃការជួសជុលនិងកែលម្អ មន្ទីរពេទ្យ មេគង្គកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

ក្នុងឳកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បានណែនាំដល់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សូមបន្តផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីវិធានការនៃការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ ដែលនៅតែបន្តអូសបន្លាយ និងផ្ទុះឡើង ជាបន្តបន្ទាប់នៅបណ្តារាជធានី ខេត្តមួយចំនួនគួរឱ្យព្រួយបារម្ភបំផុត។ ចៅ វង្ស i.k.

adm

Leave a Reply

Your email address will not be published. Required fields are marked *