ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ មុនគេដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា សម្តេចនឹងចាក់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ មុនគេ ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ-១៩ ។

តាមរយៈ Facebook Page នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «២ថ្ងៃមុននេះ ខ្ញុំព្រះករុណាខ្ញុំ បានទូលប្រគេននិងជម្រាបជូនបងប្អូនជនរួមជាតិយើងហើយ ថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិន នូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស»។

នៅថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេ គឺ រូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។

សម្តេចតេជោ មានប្រសាសន៍ សង្កត់ធ្ងន់ថា «ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំព្រះករុណាខ្ញុំ រាប់សិបឆ្នាំមកហើយ ។ អរគុណសន្តិភាព ! អរគុណនយោបាយឈ្នះ ឈ្នះ !»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *