ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំពីធីបូងសួងសុំសេក្តីសុខចម្រើនក្នុងឱកាសប្រារព្ធពិធីប្រណាំងទូក ង នៅថ្ងៃទី  ២៨ -២៩ ខែតុលា ឆ្នាំ២០២៣ នេះ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជុំទាវ
ជុន ប៉ូរ៉ានី រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំងបាន ប្ររព្ធពិធីក្រុងពលី ដើម្បីសុំនូវសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក្នុងពិធីប្រណាំងទូក “ង” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ការប្រារព្ធពិធី ប្រណាំងទូក ង រយៈពេល ២ ថ្ងៃនៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះគឺធ្វើឡើងដើម្បីបង្កលក្ខណៈភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ជាពិសេសដើម្បីអបអរ ពិធីបុណ្យ អុំទូកអកអំបុក សំពះព្រះខែនៅពេលខាងមុខ។

ក្នុងឱកាសនៃ ការប្រារព្ធពិធីប្រណាំងទូក ង នៅក្នុងខេត្តព្រៃវែងនេះ ក៏មាន ការប្រគុំតន្ត្រី បាញ់កាំជ្រួច និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលគាត់មកចូលរួមលេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូក ង នៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ។

ក្នុងនោះដែរ រដ្ឋបាលខេត្ត សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូក “ង” នៅក្នុងខេត្តព្រៃវែង ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *