ព័ត៌មានជាតិ

សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជីវិតតម្កល់លេីត្បូង នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ គ.ស.២០២១

សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជីវិតតម្កល់លេីត្បូង នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ គ.ស.២០២

នៅក្នុងឱកាសអភិលក្ខិតកាលដ៏មហាសិរីមង្គលថ្លៃថ្លា ពោពេញដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសំដែងនូវអំណរសាទរឥតឧបមា ចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរី វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃ អតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីព្រះករុណា ព្រះបរមរតនកោដ្ឋ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមយាងតាមជួយអភិបាលគ្រងរក្សាការពារ ថ្វាយចំពោះ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមដល់កូនចៅនិង
ប្រជារាស្ត្រទូទៅរបស់ព្រះអង្គជានិរន្តន៍តរៀងទៅ🙏

adm

Leave a Reply

Your email address will not be published. Required fields are marked *