ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ រួមនឹង​អភិបាល​រង​ខេត្ត​ បាន​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន​នានា​ ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល

កំពង់ចាម​៖​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែមិនា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ រួមនឹង​អភិបាល​រង​ខេត្ត​ បាន​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន​នានា​ ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបា​ ដេីម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​ ដោយលោក​ លី​ ចាន់​ធី​ ប្រធាន​មន្ទីរ​រែ​ និង​ថាមពល​ខេត្តកំពង់ចាម​ ជួយ​ឧបត្ថម្ភ​ ថវិកា​១លានរៀល​ .​ មន្ទីរ​រ៉ែ​ និង​ថាមពល​ ក្រុមហ៊ុន​សហគ្រាស​អាជីវកម្ម​ខ្សាច់​ និង​សេវាករ​អគ្គិសនី​ ខេត្តកំពង់ចាម​ ជួយ​ឧបត្ថម្ភ​ ថវិកា​៤លាន​៥សែន​រៀល​ .​ ដេប៉ូ​លក់​ និង​ចែកចាយ​បន្ត​ឆ្នោត​មហាសំណាង​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ម៉ាស​ចំនួន​១ម៉ឺន​៥ពាន់​ម៉ាស​ អាល់កុល​៣កាន​ មីជាតិ​៤០កេស​ និង​ទឹក​បរិសុទ្ធ​វីតាល់​​ចំនួន​៣០កេស​ .​ ក្រុមហ៊ុន​ ធ្វេលផ្លាស់​ ត្រាស់មី​ អ៉ីវេសមេន​ ឧបត្ថម្ភ​ ម៉ាស​ចំនួន​១ម៉ឺន​ម៉ាស​ ទឹក​បរិសុទ្ធ​ ២០០យួរ​ អាល់កុល​៤កាន​ មីជាតិ​២០កេស​ និង​ម៉ាស៊ីន​វ៉ាស់​កម្ដៅ​ចំនួន​៤គ្រឿង​ .​ សហគ្រាស​ ខេ​ ធី​ ឧបត្ថម្ភ​ ថវិកា​៣លានរៀល​ .​ លោក​ ប្រ៊ុយណូ​ កូសម៍​ និង​សហការី​ ឧបត្ថម្ភ​ ថវិកា​១១០០ដុល្លារ​អាមេរិក​ មី​​៦០កេស​ និង​អង្ករ​ចំនួន​១២០០គីឡូក្រាម​ .​ លោក​ ឃុន​ ខុន​ និង​លោក​ស្រី​ ប៊ិច​ ឧបត្ថម្ភ​ ​ថវិកា​៥០០ដុល្លារ​ .​ លោក​ លាង​ សុវាវង្ស​ សេវាករ​អគ្គិសនី​ ឃុំល្វា​ ស្រុក​កោះសូទិន​ ឧបត្ថម្ភ​ ថវិកា​៣០ម៉ឺន​រៀល​ .​ និង​លោក​ តែ​ គឹម​សុង​ សេវាករ​អគ្គិសនី​ ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ​ ឧបត្ថម្ភ​ ថវិកា​២០ម៉ឺន​រៀល​ ផងដែរ​។ ​

ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ ក្រុមហ៊ុន​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​គាំទ្រ​​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និង​ផ្នែក​សំភារៈ​ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ​ ជាពិសេស​ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *