ព័ត៌មានជាតិ

ឯកឧត្តម យឹម ភាង៖ ក្រោយពីការបោះឆ្នោតមិនទានបានប៉ុន្មានផង ប្រជាពលរដ្ឋសង្កាត់បារាយណ៍ ទទូលបានសមិទ្ធផលថ្មីគឺផ្លូវចំនួន ៥ ខ្សែបន្ថែមទៀត សម្រាប់បង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ

ព្រៃវែង៖ ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍ បានមានប្រសាសន៍លើកឡើងថា  សង្កាត់បារាយណ៍គឺជាសង្កាត់មួយនៅក្នុងក្រុងព្រៃវែងដែលទទួលបានការគាំទ្រ សំលេងឆ្នោតច្រើនជាងគេនៅក្នុងក្រុងព្រៃវែង មកគណបក្សប្រជាជនកម្ពុជាដែលដោយទទូលបានលេខ ១ ក្នុងក្រុងព្រៃវែង ដោយឡែកទូទាំងខេត្តព្រៃវែង សង្កាត់បារាយណ៍ទទូលបានចំណាប់ថ្នាក់លេខ ៣ ។  ក្រោយការបោះឆ្នោត បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋសង្កាត់បារាយណ៍បានទទូលសមិទ្ធផលថ្មីមួយទៀតគឺ ផ្លូវថ្មីចំនួន៥ ខ្សែបន្ថែមទៀត សម្រាប់បង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជូបសំណេះសំណាល និងថ្លែងអំណរគុណ ដល់បងប្អូន សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់បារាយណ៍ ដែលបានបោះឆ្នោតគាំទ្រគណបក្ស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ។ 

ឯកឧត្តម បន្ថែមទៀតថា ការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏លើសលប់ជាបន្តបន្ទាប់នៅក្នុងសង្កាត់បារាយណ៍នេះ គឺកើតចេញពីបងប្អូនប្រជាពលរដ្ឋក្រុមការងារទាំងអស់បានខិតខំយកចិត្តទុកដាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងសង្កាត់បារាយណ៍ មានជំងឺជឿជាក់ និងមើលឃើញយ៉ាងច្បាស់លាស់អំពីភាពរីកចម្រើនលើគ្រប់វិស័យ មានផ្លូវបេតុង ផ្លូវកៅស៊ូ ក្នុងភូមិ នៃសង្កាត់បារាយណ៍នេះ ដែលពីមុនគាត់មិននឹកស្មានថាមានផ្លូវទាំងអស់នេះនោះទេ។ ទាំងអស់នេះគឺកើតចេញពីរបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់ និងបានឃើញយ៉ាងច្បាស់អំពីការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។ 

ឯកឧត្តម ក៏បានបន្ថែមទៀតថា ទោះជាមានការញុះញង់អុចអាល គៀងគរ មួលបង្កាច់ពីក្រុមអគតិមួយចំនួនយ៉ាងណាក៏ដោយ ក៏មិនអាចបង្វែរទឹកចិត្តបងប្អូនប្រជាពលរដ្ឋដែលនៅតែជឿជាក់ មកលើគណបក្សប្រជាជនកម្ពុជាបាននោះទេ។ 

ឯកឧត្តមក៏បាន បានបញ្ជាក់បន្ថែមថា សម្រាប់ការបោះឆ្នោតគ្រប់ៗអាណត្តិមកនេះនៅក្នុងសង្កាត់បារាយណ៍ គឺបងប្អូនប្រជាពលរដ្ឋបានគាំទ្រ គណបក្សប្រជាជនកម្ពុជា ច្រើនជាងគេរហូតមក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *