ព័ត៌មានជាតិ

អំណោយឧត្តមសេនីយ៍ឯក រត្ន័ ស្រ៑ាង​ចុះសួរសុខទុក្ខ លោក​អនុប្រធាន​មន្ទីរ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​!

 

នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ទោ ប៉ូ​វ ប៊ុន្នី ប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី ស៊ឹម ហ៊ាញ អនុប្រធាន​មន្ទីរ​ផែនការ ប្រតិបត្តិការ និង​ហ្វឹកហ្វឺន ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ទោ ប៉ូ​វ ប៊ុន្នី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​របស់​លោក​មេបញ្ជាការ និង​ថវិកា​ដែល​ចូលរួម​ពី នាយ​-​នាយរង នៃ​មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ១,៨៦០, ០០០​រៀល​, ទឹក​សុទ្ធ ភេសជ្ជៈ ០៤​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាល​ផងដែរ​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *