ព័ត៌មានសន្តិសុខសង្គម

ខឹងវាយម្ដាយមិនបាន ទាញកាំបិតប៉័ងតោ កាប់ក្បាលប៉ូលិស

ព្រៃវែង៖ កូនប្រុសតិរច្ឆានម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាភ្នំចាប់វ៉ៃខ្នោះបានភ្លាមៗ ខណៈបានដេញវាយម្ដាយបង្កើតរបស់ខ្លួន តែវាយមិនបាន ព្រោះមាននាយរងប៉ុស្តិ៍ម្នាក់ជួយឃាត់ ខឹងចិត្តទាញកាំបិតប៉័ងតោកាប់លើប៉ូលិសទាំងកម្រោលបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចវាលស្រែខាងជើងវត្តព្រៃប្រង់ ស្ថិតភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

តាមប្រភពថា ជនរងគ្រោះឈ្មោះ អ៊ឹម សុផុន ភេទប្រុស អាយុ ៥៣ឆ្នាំ មានតួនាទីជានាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពឺខ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំរបួសមុតរយះក្បាលចំនួន៣កន្លែង ដោយត្រូវផ្នែកខាងមុខ១កន្លែង លើស្លឹកត្រចៀកខាងស្ដាំចំនួន២កន្លែងទៀត។

ជនសង្ស័យឈ្មោះ សា សំអាង ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំខេត្តព្រៃវែង។

បើតាមលោក មុំ សារុំ អធិការស្រុកបាភ្នំ បានប្រាប់អ្នកកាសែតថា ពិតជាមានករណីជនដៃដល់កាប់មន្ត្រីប៉ូលិសបណ្ដាលឱ្យរបួសធ្ងន់ប្រាកដមែនគឺខណៈពេលជនរងគ្រោះ ចុះទៅឃាត់ជនដៃដល់ ដែលកំពុងវាយម្ដាយ។

បើតាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឱ្យដឹងថា.នៅមុនកើតហេតុ កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យខាងលើបានអុកឡុកដោយជិៈម៉ូតូរោទ៍សំឡេងខ្លាំងៗនិងបង្ហោះម៉ូតូ នៅក្នុងវត្តនាភូមិកើតហេតុ។លុះដល់ថ្ងៃទី២១ ខែមេសា ស្អែកឡើង ជនសង្ស័យបានដេញវាយម្ដាយបង្កើត តែវាយមិនត្រូវ។

ប្រភពព័ត៌មានបានបន្តថា ខណៈនោះជនរងគ្រោះបានចុះទៅជួយអន្តរាគមន៍ដើម្បីឃាត់ជាហេតុនាំឱ្យជនសង្ស័យ ទាញកាំបិតប៉័ងតោរត់ទៅវាលស្រែខាងជើងវត្ត ឃើញដូច្នេះ ជនរងគ្រោះក៏រត់ដេញតាមជនសង្ស័យ ហើយជនសង្ស័យក៏យកកាំបិតប៉័តោដែលកាន់និងដៃកាប់មកលើជនរងគ្រោះ បណ្ដាលអោយរងរបួសក្បាល៣កន្លែងតែម្ដងទៅ ក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។

បើតាមហ្វេសប៊ុករបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា ស្រុក បាភ្នំ! ស្រុកបាភ្នំទៀតហើយ!ក្មេងពាលបង្ហោះម៉ូតូក្នុងសាលាឆាន់ រួចរត់ដល់ផ្ទះដេញកាប់ម្តាយបង្កើត ពេលនគរបាលចុះជួយ ដេញកាប់នគរបាលរបួសធ្ងន់ស្ទើរអស់ជីវិត។បច្ចុប្បន្នក្មេងពាលត្រូវបានដាក់ទ្រុងត្រៀមបញ្ចូនទៅតុលាការ។

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តទៀតថា សូមបងៗប្អូនៗមើលផង នេះហើយជីវិតពិតនគរបាលដែលស្រលាញ់ការងារ ហានិភ័យណាស់ ប៉ុន្តែប្រឹងធ្វើមិនចង់ឮពាក្យត្មះដៀលនោះទេ ជួនកាលអនុវត្តខុសតែបន្តិចជាប់ទ្រុងខ្លួនឯង…។

លោកស្នងការបានបញ្ជាក់ថា ខ្ញុំជឿជាក់ថា នគរបាលទូទាំងខេត្តព្រៃវែងនឹងបន្តប្រឹងប្រែងដណ្តើមយកក្តី ស្រលាញ់ពីប្រជាជនឱ្យខាងតែបាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *