ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមករាឆ្នាំ២០២១ និងលើកទិសដៅបន្ត

” alt=”” width=”300″ height=”200″ class=”alignnone size-medium wp-image-1919″ />
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃ ចន្ទ ១២កើត ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែ មករា ឆ្នាំ២០២១ និង ទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត លោក ស្នងការដ្ឋាននគរបាលខេត្ត លោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក លោកស្រី អភិបាលក្រុង ស្រុក ទាំង៥ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *