ព័ត៌មានជាតិ

សម្រាប់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា លោកមិនបានសម្រាក សម្រាន្តគ្រប់គ្រាន់ឡើយ គឺអារម្មណ៍របស់លោកនៅដិតជាប់ជាមួយពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ

នៅថ្ងៃទី១៤ ខែមេសារ  ឆ្នាំ២០២១ ១៤មេសា ២០២១ ជាថ្ងៃចូលឆ្នាំទីមួយ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥ សម្រាប់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា លោកមិនបានសម្រាក សម្រាន្តគ្រប់គ្រាន់ឡើយ គឺអារម្មណ៍របស់លោកនៅដិតជាប់ជាមួយពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេស។

ណាមួយគិតអំពីបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងបន្តផ្ទុះឡើងយ៉ាងគំហុក ក្នុងសហគមន៍, ការពន្លឿននៃការជួសជុលមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ណាគិតគូរដល់ការពង្រឹងការផ្សព្វផ្សាយអំពីការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ការឧបត្ថម្ភដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា និងការធ្វើចត្តាឡីស័កនៅតាមផ្ទះជាដើម, គិតគូរដល់ការហូបចុករបស់បងប្អូនប្រជាពលរដ្ឋ ខណៈថ្ងៃចូលឆ្នាំថ្មី ត្រូវសម្រាកនៅផ្ទះ, ការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, គិតគូរដល់ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ, ណាគិតគូរដល់ការងារអភិវឌ្ឍន៍។ល។

សូមទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ប្រោសប្រទាននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ជូនដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គ្រប់ពេលវេលា កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

adm

Leave a Reply

Your email address will not be published. Required fields are marked *