ព័ត៌មានស៊ើបអង្កេត

ល្បីម្ចាស់ទីតាំងជល់មាន់នៅឃុំថ្មពូន ស្រុកព្រៃឈរមានខ្សែូ ធំនិងមានអ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបផង

ខេត្តកំពង់ចាម ៖ ក្រុមអ្នកញៀនល្បែងកីឡាបក្សី (ជល់មាន់) និងល្បែងអាប៉ោង តែងតែខ្សឹបខ្សៀវតៗគ្នាថា ម្ចាស់ទីតាំងជល់មាន់មួយកន្លែងនៅចំណុចចំការចេក ចូលតាមផ្លូវផ្សារបុសខ្នុរចម្ងាយប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុងឃុំថ្មពូន ស្រុកព្រៃឈ រព្រំប្រទល់ជាប់នឹងស្រុកចំការលើ ពិតជាខ្លាំងមហិមា ព្រោះមានខ្សែអ្នកធំនៅក្នុងខេត្តកំពង់ចាម និងមានអ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបផង។

បើតាមសេចក្តីរាយការណ៍ប្រាប់  ព័ត៌យើងថា ទីតាំងជល់មាន់ខាងលើនេះ បានបើកដំណើរការជាយូរមកហើយ និងមានការប្រកួតជារៀងរាល់ថ្ងៃ ដោយមានការភ្នាល់ដាក់លុយស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំ មានមនុស្សពពាក់ពពូនទៅលេងច្រើនកុះករ ព្រោះល្បីកន្លែងនេូមានសុវត្ថិភាពមិនព្រួយបារម្ភពីសមត្ថកិច្ចចុះបង្ក្រាប។

ទោះយ៉ាងណាព័ត៌មាននេះ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីមានវិធានការចុះបង្ក្រាប លប់បំបាត់ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន។

សូមប្រិយមិត្តរង់ចាំតាមដានព័ត៌មានលម្អិត ដែលអង្គភាពព័ត៌មានយើងនឹងធ្វើការបកស្បែកមុខអ្នកដែលកាងពីក្រោយទីតាំងជល់មាន់ និងអាប៉ោង ខាងលើនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *