ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី សូមសម្ដែងនូវមរណៈទុក្ខជាមួយក្រុមគ្រួសារសពឈ្មោះ ឡុច ផឹម ភេទប្រុស អាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានរស់នៅ ភូមិ តាម៉ៅ ឃុំ បឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

ថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

ខ្ញុំបាទ សូមសម្ដែងនូវមរណៈទុក្ខជាមួយក្រុមគ្រួសារសពឈ្មោះ ឡុច ផឹម ភេទប្រុស អាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានរស់នៅ ភូមិ តាម៉ៅ ឃុំ បឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦:២០នាទីព្រឹក នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ។

ខ្ញុំបាទសូមបន្តអំពាវនាវដល់ពលរដ្ឋអោយបន្តអនុវត្តគោលការណ៍ ៣ការពារ ៣កុំ អោយបានគ្រប់គ្នា។ សូមប្រជាពលរដ្ឋខេត្តព្រៃវែងយើង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរាយការណ៍អំពីជនសង្ស័យមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍នាំពួកគាត់មកពិនិត្យព្យាបាល និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។

adm

Leave a Reply

Your email address will not be published. Required fields are marked *