ព័ត៌មានជាតិ

ផ្អើលអ្នករត់ការ ចង់បានតួនាទីមុខតំណែង នៅក្រុងអរិយក្សត្រ ដែលទើបបង្កើតថ្មី!

(កណ្ដាល)៖ ថ្លែងក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់តំណែង អភិបាលរងស្រុកខ្សាច់កណ្ដាល នៅសាលាស្រុកខ្សាច់កណ្ដាល នាព្រឹកទី២៧.០១.២០២៣។
លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថាៈមានការជ្រួល និងផ្អើលតែម្ដង ករណី អ្នករត់ការ ចង់បានតួនាទី និងកាន់មុខតំណែង នៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលទើបបង្កើតថ្មី។

ក្នុងនោះលោក ប៊ុន ផេង បានបង្ហើបថាៈ អ្នកខ្លះរត់ការ ដោយទៅជួបអ្នកនេះ ជួបអ្នកនោះ ពឹងអ្នកនេះពឹងអ្នកនោះឡើងជ្រួល។

លោក ប៊ុន ផេង ក៏បានសូមណូមពរ ដល់អ្នករត់ការទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ កុំព្យាយាមសុំជួបឯកឧត្ដមអភិបាលខេត្តខ្លាំងពេក ព្រោះឯកឧត្ដម រវល់ការងារច្រើន!។

បើតាមលោក ប៊ុន ផេង ការស្នើឱ្យរក្សាភាពស្ងៀមស្ងាត់នេះ គឺដើម្បីទុកឱ្យ គណៈអភិបាលខេត្តកណ្ដាល ជាអ្នកចាត់ចែងរៀបចំបញ្ជូនឈ្មោះទៅលើ ថាៈ អ្នកណាត្រូវធ្វើអី អ្នកណាត្រូវកាន់តួនាទីអី?។
ព្រោះអភិបាលខេត្តកណ្តាល លោក ស្គាល់មន្ត្រីក្រោមឱវាទច្បាស់ នរណាមានសមត្ថភាព អាចកាន់តួនាទីជាអភិបាលក្រុងអរិយក្សត្រ ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង រួមនិងការិយាល័យពាក់ព័ន្ធនានា ក្នុងក្រុងអរិយក្សត្រ ដែលកំពុងរៀបចំ។

សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី០៥.០១.២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន ចេញអនុក្រឹត្យ កំណត់ចំនួន គណៈអភិបាលក្រុង-ស្រុក ដែលទើបបង្កើតថ្មី។

ក្នុងអនុក្រឹត្យនោះ បានកំណត់ថាៈ
១៖ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល មានគណៈអភិបាល៧នាក់! ។
២៖ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មានគណៈអភិបាល៧នាក់។
៣៖ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានគណៈអភិបាល៧នាក់។

គេនៅចាំបានថាៈ កាលពីថ្ងៃទី២៣.១២.២០២២ សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេចបង្កើត ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រុងសំពៅពូន ខេត្តកណ្តាល។
ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ៕ប្រភព.ដើមរាំង

adm

Leave a Reply

Your email address will not be published. Required fields are marked *