ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា បានដឹកនាំកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប

រសៀលថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា បានដឹកនាំកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ដោយមានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអភិបាលនិងអភិបាលរងនៃគណៈអភិបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប។

អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសដោយបំបាត់បានទាំងស្រុងនូវបទល្មើសទ្រង់ទ្រាយធំហើយទទួលបានកំណើនផលជលផលមកវិញក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក។

ជាបន្ត គណ:កម្មការបានសម្រេច៖

១-បន្តយុទ្ធនាការប្រចាំការនិងល្បាតបង្ការបទល្មើសក្នុងបឹងទន្លេសាបបន្តទៀត
២-អនុវត្តការបង្ក្រាបដោយភាពឆ្លាតវៃនិងការទទួលខុសត្រូវខ្ពស់ សំដៅរក្សាផលប្រយោជន៍យូរអង្វែងរបស់ប្រជាពលរដ្ឋយើង
៣-មេប៉ុស្ត៍នគរបាលបន្តចលនា និងស្វែងរក ដើម្បីដកហូតឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ទាំងក្តៅនិងត្រជាក់ រួមទាំងមងស្បៃមុង ដែលបំផ្លាញដល់ការបន្តពូជរបស់ត្រី។


៤- បង្កើតប្រព័ន្ធទូរស័ព្ទរហ័ស Hotline ក្នុងការជូនដំណឹង ដើម្បីតាមដាន និងបង្រ្កាបបទល្មើសនេសាទ។
៥-លើសពីនេះទៀត អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាខេត្តនីមួយៗ នឹងបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ជលផល និងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រពិតប្រាកដដែលរំពឹងតែទៅលើការនេសាទ ដើម្បីរកមុខរបរផ្សេង ដែលលើកកម្ពស់ជីវភាពពួកគាត់ជាងការនេសាទ។

ខ្ញុំសង្ឃឹមថា ជាមួយគ្នា យើងនឹងធានាបាននិរន្ដរភាពធនធានជលផលធម្មជាតិក្នុងបឹងទន្លេសាប៕

adm

Leave a Reply

Your email address will not be published. Required fields are marked *