ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្តព្រៃវែង ជម្រុញឲ្យអជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមថែរក្សា ផ្លូវសាធារណៈឲ្យបានគង់វង្សយូអង្វែង ដោយមិនត្រូវដឹកលើសទំងន់នោះទេ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា៖ ផ្លូវសាធារណៈទាំងអស់ដែលបានមកនេះមិនជាការងាយស្រួលនោះទេ ទម្រាំបានផ្លូវមួយខ្សែៗ ល្អ ស្អាត នេះ គឺចំណាយថវិការច្រើនណាស់ ដូច្នេះសូម អជ្ញាធរ រួមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាទាំងអស់គ្នាឲ្យបានគង់វង្សយូអង្វែង ដែលងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមកប្រកបដោយសុវត្ថភាព ចំណេញពេលវេលា ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្តម និងលោកជុំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួសុខទុក្ខ និងផ្តល់អំណោយដល់គ្រូសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ២០០ គ្រួសារ នៃស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៀតថា ដោយបានការខិខំរបស់ថ្នាក់ខេត្ត ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានគៀងគរនូវគម្រោងធំៗ ចុះមកអភិវឌ្ឍន៍ កសាងនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកពាមជរនេះ ធ្វើយ៉ាងណាដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយ សុវត្ថភាពខ្ពស់។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកត្រូវ ធ្វើការជំរុញ និងផ្សព្វផ្សាយដល់ម្ចាស់ទូកដរ ដែលប្រកបមុខរបរចំឡងពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសការចម្លងសិស្សសាលាទៅរៀនត្រូវមានអាវពោងសម្រាប់ឲ្យអ្នកធ្វើដំណើរនៅលើទូក ពាក់ឲ្យបានគ្រប់ៗគ្នាដើម្បីបង្ការទប់ស្កាត់ការគ្រោះថ្នាក់ជាយថាហេតុដែលកើតមានឡើង ដូចកាលដែលមានគ្រោះថ្នាក់លិចទូកនៅឯខេត្តកណ្ដាលនោះផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៀតថា ឯកឧត្តម ក៏បានធ្វើការសំណូមពរដល់ភាគីខាងប្រទេសវៀតណាមដែលនៅជាប់នឹងព្រំប្រទល់នៃស្រុកពាមជរនេះ ក្នុងការបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មានជំងឺឈឺថ្កាត់ ឬត្រូវសង្គ្រោះបន្ទាន់ ដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ប្រទេសវៀតណាមនោះ ហើយភាគីវៀតណាមក៏បានឯកភាពដែរ។

ឯកឧត្តម អភិបាលខេត្ត នាំមកនៅការនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលតែងតែគិតគូរអំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈដោយមិនដែលទុក្ខបងប្អូនណាអ្នកចោលនោះទេ។

អំណោយដែលបានផ្ដល់ជូននោះក្នុងមួយគ្រួសារៗ ទទួលបាន ថវិកា ៥ម៉ឺនរៀល, មី ២ កេស, អង្គរ ៥០ គីឡូក្រាម, ទឹកត្រី ១ យួរ, ទឹកស៊ីអាវ ០១យួរ, ត្រីខ ០២ យួរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *