ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងភរិយា បានចូលរួមក្នុងពិធីជួបជុំសំណេះណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តន៍ជនមកពីបណ្តាស្រុកទាំង១៣


ព្រៃវែង% ឯកឧត្តម ជា សុមេធី និងភរិយា បានចូលរួមក្នុងពិធីជួបជុំសំណេះណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តន៍ជនមកពីបណ្តាស្រុកទាំង១៣ ដែលបានបំពេញបែបបទចូលនិវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ និងគណៈប្រតិភូអមដំណើរជាច្រើននាក់ទៀត នៅបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ខ្ញុំបានធ្វេីការថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនជានិវត្តន៍ជនទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ បន្សល់ទុកនូវ គំរូវិរភាពល្អៗ សម្រាប់ជាទុនដល់កូនចៅជំនាន់ក្រោយ ពិសេសបានបន្សល់ទុកនូវស្នាដៃបណ្តុះបណ្តាលនូវផ្នត់គំនិត សាមគ្គីភាព ឯកភាពផ្ទៃក្នុង កាន់ដៃគ្នាថែរក្សាបាននូវសុខសន្តិភាព ព្រមទាំងធ្វើដំណើររួមគ្នាកសាងបាននូវមូលដ្ឋាន ដែលរីកចម្រើនសម្បូរសប្បាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើសពីនេះ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមកថ្មីៗនេះបានគ្រប់ៗគ្នា ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបាននាំមុខឈ្នះលើសលុបដាច់លើបក្សផ្សេងៗ។

ខ្ញុំ និងភរិយា សូមគោរពជូនពរដល់លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងប្រតិភូអមដំណេីរ និងមន្ត្រីនគរបាលខេត្តព្រៃវែង ជាពិសេសនិវត្តន៍ជននៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

២៧ មករា ២០២៣

adm

Leave a Reply

Your email address will not be published. Required fields are marked *