ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៨នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីឡូរ៍ទុកចោល ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន១០កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។  ជនសង្ស័យទាំង០៨នាក់ មានឈ្មោះ ៖ ១/ឈ្មោះ សុខុន វីហ្សា ភេទស្រី អាយុ២៣ឆ្នាំ, ២/ឈ្មោះ សួន យ៉ាង ភេទប្រុស អាយុ៤៥ឆ្នាំ, ៣/ឈ្មោះ កែវ គង្គា ភេទប្រុស អាយុ៣៩ឆ្នាំ, ៤/ឈ្មោះ សុខ ប៊ុនឈីន ភេទប្រុស អាយុ៣៥ឆ្នាំ, ៥/ឈ្មោះ យ័ន គឹមសេង ភេទប្រុស អាយុ២៩ឆ្នាំ, ៦/ឈ្មោះ សោម ឃឿន ភេទប្រុស អាយុ២៤ឆ្នាំ, ៧/ឈ្មោះ ឃឹម

Read more
ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មីព្រៃត្បែង ស្រុកកំចាយមារ

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មី ព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។  នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។  សម្ដេចបានមានប្រសាសន៍ កោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ រួមទាំងសាលាបឋមសិក្សា ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។  សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ

Read more
ព័ត៌មានជាតិ

ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី

  (ភ្នំពេញ) ៖យោងតាមប្រភពព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទ១៨ ខែកុម្ភ: ឆ្នាំ២០២៣ ស្វាយចន្ទីជាដំណាំឧហ្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលឃើញមានភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កោះកុង។ ដំណាំស្វាយចន្ទីក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប។ ស្វាយចន្ទីជាដំណាំឧហ្សាកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។ បើតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២០២១-២០២២) ដំណាំស្វាយចន្ទីបានដាំដុះលើផ្ទៃដីសរុបចំនួន ៤០៥ ៩៩១ ហិកតា និងទទួលបានបរិមាណផលសរុប ៤៧២ ៦៣៦ តោន។ គិតត្រឹមខែតុលាឆ្នាំ២០២២ មានគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ៤៦៩ ៥១៥,១៥តោន បានចរាចរលើទីផ្សារអន្តរជាតិជាច្រើនប្រទេសដូចជា ប្រទេសវៀតណាម (៤៦៧

Read more
ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញ៉ា ប៊ុនថនប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកវេជ្ជបណ្ឌិតកែវសុផាន់បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីអបអរទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត និងកែប

ខេត្តកំពត: ថ្ងៃសុក្រ១២រោចខែមាឃ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមវេជ្ជបណ្ឌិតញា ប៊ុនថនប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកវេជ្ជបណ្ឌិត កែវសុផាន់ ប្រធាន ក គ ខ/កំក បានអញ្ជើញចូលរួមជាគណៈអធិបតីអបអរទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី១២របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពតនិងខេត្តកែប។ នាឱកាសនោះផងដែរ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យដើម្បីឲ្យចូលរួមពង្រឹងគុណភាព សេវាសុខាភិបាល ការអភិវឌ្ឍន៍ សមត្ថភាព និងធនធាន សីលធម៌គុណធម៌ របស់គ្រូពេទ្យកាយវិការ ឥរិយាបថ មានអាជ្ញាប័ណ្ណ វិជ្ជាជីវៈស្របតាមគោលការណ៍គោរពតាមបទបញ្ជាផ្ទៃក្នុងវិជ្ជាជីវៈរបស់ខ្លួន៕

Read more
ព័ត៌មានជាតិ

ឧកញ៉ា សុខ ផេង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អញ្ជើញ ដឹកនាំ ក្រុមប្រតិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត រួមទាំងមានការចូលរួមពីបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ អាជ្ញាធរមូលដ្ឋាន ចូលជួបសំណេះសំណាល សួសុខទុកដល់ស្ត្រីសម្រាលកូន និងស្ត្រីត្រៀមសម្រាល ចំនួន ៦១ នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ

ព្រៃវែង% ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងអញ្ជើញចុះសួរសុខទុក្ខដល់ស្ត្រីសម្រាលកូន និងស្ត្រីត្រៀមសម្រាល ដើម្បីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក កុមារ និងយុវវ័យ ២១ កុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”។ ព្រៃវែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដឹកនាំដោយ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាខេត្ត និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានអញ្ជើញ ដឹកនាំ សមាជិកសមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត រួមទាំងមានការចូលរួមពីបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល សួសុខទុកដល់ស្ត្រីសម្រាលកូន និងស្ត្រីត្រៀមសម្រាល ចំនួន ៦១ នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែ កុម្ភះ

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយលោកស្រី នាយិកាអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

(ភ្នំពេញ) ៖នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Lan Mercado នាយិកាអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រ ចំពោះសកម្មភាពរបស់គម្រោង WWF ក្នុងការចូលរួមអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះនិងស្ទឹងត្រែង និងការកែប្រែជីវភាពរបស់ប្រជាជននៅតំបន់នោះឱ្យមកធ្វើកៅស៊ូជាលក្ខណៈគ្រួសារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដោយធ្វើយ៉ាងណាធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើង មាននិរន្តរភាពសេដ្ឋកិច្ច។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការបង្វែរអ្នកនេសាទឱ្យទៅមុខរបរផ្សេងៗទៀតនោះគឺជារឿងល្អ តែត្រូវធានាឱ្យបាននូវនិរន្ដរភាព មិនមែនធ្វើមួយពេលហើយត្រលប់មកនេសាទទៀតនោះទេ។ ចំពោះអនុវិស័យកៅស៊ូ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើឱ្យអង្គការត្រូវគិតគូរ និងសិក្សាបន្ថែមអំពីកៅស៊ូ ព្រមទាំងរកទីផ្សារឱ្យមានប្រសិទ្ធភាព ដោយ ឯកឧត្តមបើកឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពទាំងអស់គ្នាលើវិស័យកៅស៊ូនេះ ហើយក៏រំពឹងថានឹងឈានដល់កម្រិតពាណិជ្ជកម្មនាពេលអនាគត។ សូមជម្រាបជូនថា អង្គការ WWF បាននិងកំពុងគាំទ្រលើកម្មវិធីសំខាន់ៗមួយចំនួននៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង និងតំបន់ទេសភាពខ្ពង់រាបប៉ែកខាងកើតក្នុងខេត្តមណ្ឌលគិរី។ កម្មវិធីសំខាន់ទាំងនោះរួមមាន កម្មវិធីអភិរក្សសត្វផ្សោតទន្លេមេគង្គ កម្មវិធីគាំទ្រដល់សហគមន៍នេសាទ កម្មវិធីគាំទ្រដល់សហគមន៍ព្រៃឈើ និងកម្មវិធីគាំទ្រដល់ការបង្កើនជីវភាពរស់នៅរបស់សហគមន៍ដូចជាការចិញ្ចឹមមាន់

Read more
ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

  (កំពង់ចាម) ៖នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ក្នុងពិធីបើកបវេសនកាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន ជូនជាតិមាតុភូមិក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពវិជ្ជាជីវៈ គឺជាអាទិភាពធំបំផុត ដែលសាលាត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតម្រង់ទិសដល់និស្សិតឱ្យចាប់យកអ្វីដែលខ្លួនស្រលាញ់ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង ចំណេះធ្វើ និងសីលធម៌សង្គម ហើយឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ សាលាក៏ត្រូវដឹកនាំនិស្សិតឱ្យអនុវត្តជាក់ស្តែង និងផ្តល់នូវជំនាញបន្ថែមដូចជាភាសាអង់គ្លេស កុំព្យុទ័រ និងអាចបន្តការសិក្សានៅក្រៅប្រទេសបន្ថែម ក្នុងការលើកកម្ពស់សមត្ថភាព ដោយមិនគ្រាន់តែជាការដាំដុះបង្កបង្កើនផលទេ តែនិស្សិតអាចទទួលបានការងារល្អ អនាគតល្អក្នុងវិស័យកសិកម្ម និងអាចនឹងក្លាយជាថៅកែនៅពេលអនាគតផងដែរ។ លើសពីនេះទៀត សាលាត្រូវពិនិត្យលទ្ធភាពបន្ថែមពីការកែច្នៃរបស់ដែលមានស្រាប់

Read more
ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ចំនួន ២១គ្រួសារ នៅស្រុកពាមជរ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង…!!!

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ពេជ្រ ជីវ័ន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តព្រៃវែង ព្រមទាំងក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកពាមជរ ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ចំនួន ២១ខ្នងផ្ទះ ស្មើនឹង ២១គ្រួសារ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា បានពាំនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវប្រកបដោយសុវត្ថិភាព

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ វេលាម៉ោង ៩:២០​ នាទី​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាពិនិត្យឡាវ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។ តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ នឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជាង១០លើក!

ជនសង្ស័យឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិតាកេរ្ត៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ឃាត់ខ្លួន កាលពីវេលាម៉ោង១៨:១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 (ម៉ូតូជិះធ្វើសកម្មភាពឆក់)។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ទេព បូរ៉ា បានសារភាពឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លួន និងបក្ខពួកម្នាក់ទៀត ឈ្មោះ អាទីង ពិតជាបានជិះម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 ធ្វើសកម្មភាពឆក់ ទូរស័ព្ទ០១គ្រឿងម៉ាក OPPO បានសម្រេច

Read more