ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមនិងសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អោប ផល ដែលត្រូវជាឪពុកក្មេកកលោកបណ្ដិត ហួ ឈុនគ្រី


(កំពង់ចាម) ÷នាព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អោក ផល ដែលត្រូវជាឪពុកក្មេក លោកបណ្ឌិត ហួ ឈុនគ្រី អាគារធិការងនៃក្រសួងអប់រំយុវជននិងកីឡា និងជាសមាជិកគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតនៅភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។

ក្នុងឱកាសនោះ ឯកឧត្តមអ អ៊ុន ចាន់ដា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានភាពសហព័ន្ធយុវជនកម្ពុជា នឹងបាននាំយកបច្ច័យរបស់ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ២លានរៀល ចូលរួមបុណ្យសពខាងលើផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *