ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ៤១០នាក់

ឧត្តម ជា សុមេធី អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ៤១០នាក់ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានការចូលរួមពីអស់លោក សមាជិកគណៈអចិន្រ្តៃយ៌គណបក្សឃុំ ស្រុកផងដែរ។

ព្រៃវែង៖ ថ្ងៃទី ៨ ខែមេសា  ឆ្នាំ២០២៣  ឯកឧត្តម ជា សុមេធី អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ៤១០នាក់ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានការចូលរួមពីអស់លោក សមាជិកគណៈអចិន្រ្តៃយ៌គណបក្សឃុំ ស្រុកផងដែរ។

បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សតាមលក្ខន្តិក:ដែលបានកំណត់រួចមក ខ្ញុំបាទ បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីរីករាយ និងស្និទ្ធស្នាលបំផុតចំពោះបងប្អូនដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសាងស្នាដៃជាច្រើន សម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការកសាងជាតិ។

សូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ។

adm

Leave a Reply

Your email address will not be published. Required fields are marked *