ព័ត៌មានជាតិ

សម្តេចក្រឡា ហោម សខេង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក

នាព្រឹកថ្ងៃសុក្រ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ

នាព្រឹកថ្ងៃសុក្រ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក។

ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងដោយមានការផ្ដួចផ្ដើមពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង រដ្ឋបាលខេត្តព្រៃវែង បានរៀបចំបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្ត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ចប់ជាស្ថាពរនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តម អភិបាលខេត្តបន្តថា អគារនេះសាងសង់លើផ្ទៃដីទំហំ ៣៥.០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មាន៤ខ្នង កម្ពស់៤ជាន់ ស្មើ២២៣បន្ទប់ សាលប្រជុំ៦ ក្នុងនោះសាលធំ១ អាចផ្ទុកអ្នកចូលរួមប្រមាណ៥០០នាក់ សាលមធ្យម២ អាចផ្ទុកបានប្រមាណ១០០នាក់ និងសាលតូច៣ អាចផ្ទុកអ្នកចូលរួម២៥នាក់ ហើយក្រៅពីនោះ មានសាលប្រជុំសម្រាប់នាយករដ្ឋបាល នាយកទីចាត់ការអង្គភាពចំណុះសាលាខេត្ត បណ្ណសារ ១បន្ទប់ បន្ទប់ប្រជុំតាមប្រព័ន្ធបច្ចេកវិទ្យា ១បន្ទប់ បន្ទប់ទទួលភ្ញៀវ ២បន្ទប់ បន្ទប់រង់ចាំ ២បន្ទប់ បន្ទប់បច្ចេកទេស ១បន្ទប់ បន្ទប់ដាក់សម្ភារៈ ១២បន្ទប់ បន្ទប់តែកាហ្វេ ៤ បន្ទប់ បន្ទប់អគ្គិសនី ១បន្ទប់ បន្ទប់ម៉ូទ័រទឹក ១បន្ទប់ ឃ្លាំង ១បន្ទប់ និងបន្ទប់ទឹក ៧៦បន្ទប់។

ឯកឧត្តម បានធ្វើរបាយការណ៍បន្ថែមថា អគារនេះក៏មានបណ្ដាទឹកស្អាត បណ្ដាញទឹកកខ្វក់ បណ្ដាញអគ្គិភ័យ បណ្ដាញអគ្គិសនី ម៉ាស៊ីនត្រជាក់ បណ្ដាញអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធខាងក្នុង និងខាងក្រៅ ខ្លោងទ្វារច្រកចេញចូល ប៉ុស្តិ៍យាម អគារកីឡា បន្ទប់ទឹកសាធារណៈ ចំណតថយន្ត សួនច្បារសាលាខេត្ត និងរបងព័ទ្ធជុំវិញប្រវែងជាង ៦៣៩ម៉ែត្រ។ សម្រាប់ការចំណាយសាងសង់ទាំងមូល ឯកឧត្តមបានបញ្ជាក់ជូនសម្ដេច និងអង្គពិធីថា មានចំនួនទឹកប្រាក់ ៥១.០០០.០០០.០០០ រៀល (ហាសិបមួយប៊ីលានរៀល)។ ក្រៅពីនេះ ក៏មានការគាំទ្រជាជំនួយសម្ភារៈបរិក្ខាផ្សេងៗទៀតពីសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសប្បុរសជន។

ដោយឡែកសមិទ្ធផលមួយទៀត គឺអគាររោងតម្កល់ទូក ង វែងជាងគេលើពិភពលោក កម្ពោជិកបុត្តាខេមរាតរី មានបណ្តោយប្រវែង ៩៨,៨០ម៉ែត្រ និងទទឹងប្រវែង ៨,៦០ម៉ែត្រ សង់លើផ្ទៃដីបណ្ដោយ ១៧៨ម៉ែត្រ និងទទឹង១៨ម៉ែត្រ លើសួនកណ្តាលបណ្ដោយផ្លូវចូលទៅចុងប៉ម សាងសង់ឡើងអំពីបេតុង ប្រក់ក្បឿងស្រកាលិញ ព្រមទាំងបំពាក់ដោយបង្អួចកញ្ចក់ តុបតែងដោយក្បូរក្បាច់រចនា ៣ បែបខ្មែរ។ ឯកឧត្តម ជា សុមេធី បានឱ្យដឹងថា អគាររោងទូកនេះ ចាប់ផ្ដើមសាងសង់ឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាព នៅថ្ងៃទី៤ បែនសភា ឆ្នាំ២០២៣  ហើយអនុគណៈកម្មការសាងសង់បានសម្រេចប្រសិទ្ធនាមរោងទូក ង នេះថា សន្តិបាលាគារ កម្ពោជិកបុត្តាខេមរាតរី។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានបង្ហាញមោទកភាព និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត និងទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។

សម្ដេចបានមានប្រសាសន៍ថា អគាររដ្ឋបាលសាលាខេត្តព្រៃវែង និងអគាររោងតម្កល់ទូក ង វែងជាងគេលើពិភពលោក គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលសាលាខេត្តព្រៃវែង ទុកសម្រាប់បំរើឱ្យផលប្រយោជន៍សាធារណៈ និងជាឧត្តមប្រយោជន៍ជាតិទាំងមូល។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ប្រសិទ្ធភាពការងារ និងសមិទ្ធផលជាច្រើនរបស់រដ្ឋបាលសាលាខេត្តព្រៃវែងដែលសម្រេចបានហើយឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានទាញចំណាប់អារម្មណ៍អង្គពិធីថា សមិទ្ធផលថ្មីនេះ មានអត្ថន័យឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្ត មនសិការ ការងារ និងឆន្ទៈមោះមុត ក្នុងភាពជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវ មានគំនិតនវានុត្តន៍ និងទស្សនវិស័យជាយុទ្ធសាស្ត្រទាំងបច្ចុប្បន្ន និងអនាគត ព្រមទាំងបង្ហាញអំពី គំនិតច្នៃប្រឌិតខ្ពស់ ក្នុងការខិតខំដើម្បីកសាងបាននូវអគារដ៏ស្កឹមស្កៃនេះទុកជាមរតក និងទីស្នាក់ការកណ្ដាលសម្រាប់មន្ត្រីរាជការខេត្តព្រៃវែងគ្រប់ជំនាន់បំពេញភារកិច្ច និងប្រើប្រាស់ជាប្រយោជន៍សាធារណៈ ជារៀងរហូតតទៅ។

adm

Leave a Reply

Your email address will not be published. Required fields are marked *