ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន៨លាន ដល់ ព្រះចៅអធិការវត្តយស់

ព្រៃវែង.ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងសហការី បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ ព្រះចៅអធិការវត្តយស់ស្ថិតនៅឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្នុងបរិបទកូវីដ១៩ ។

គ្រឿងឧបភោគបរិភោគដែលបានប្រគេនដល់ព្រះចៅអធិការវត្តរួមមាន៖ អង្ករ , មី , ទឹកសុទ្ឋ , ទឹកក្រូច , ទឹកត្រី , ទឹកស៊ីអ៊ីវ ,ត្រីខ ,ទឹកដោះគោ ,ផ្លែឈើ, តែ , ស្ករស , សាដក់ ម៉ាស,អាកុល ,ចង្ហាន់ និងបច្ច័យចំនួន ៨.០១០.០០០រៀលផងដែរ ។

ឯកឧត្តម ស្បោង សារ៉ាត បានឡើងឡើងថា គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដែលបាននាំយកមកប្រគេននៅពេលនេះគឺ ដើម្បីចូលរួមក្នុងការផ្គត់ផ្គងចង្ហាន់សម្រាប់ព្រះសង្ឃ និងមួយចំនួនទៀតទុកកសាងក្នុងវត្ត ជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ខណៈពេលដែលមានការផ្ទុះជំងឺកូវីដ១៩ និងបានជម្រាបអំពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌសម្រាប់ឆ្នាំ២០២១ របស់ប្រមុខរាជរដ្ឋាភិបាល  ព្រមទាំងបានសូមការអធ្យាស្រ័យចំពោះព្រះចៅអធិការវត្ត ព្រះសង្ឃ គ្រប់វត្តទាំងអស់ ព្រោះការផ្អាកនេះគឺធ្វើឡើងដើម្បីធានាក្នុងការជៀសផុតពីការឆ្លងរីករាលដាលពីជំងឺកូដ១៩ ។ ឯកឧត្តមក៏បានអោយអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការសម្របសម្រួល ដើម្បីធានាដល់ការនាំយកចង្ហាន់និងទេយ្យវត្ថុចាំបាច់នានាប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ គ្រប់វត្តអារាម ទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាពីរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលការឆ្លងនៃជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិតដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ ដោយត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារឲ្យបានម៉ឺងម៉ាត់ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *