ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អញ្ជើញ ទទួលថវិកា ឧបត្ថម្ភពីលោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាក២ដើម្បីជួយឧបត្ថម្ភដល់អ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តកំពង់ចាម

(កំពង់ចាម) នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលថវិកាឧបត្ថមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ ដើម្បីជួយ ឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ។
ចំពោះទទួលថវិការឧបត្ថមដែលទទួលបានរួមមាន÷

១-ឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។

២-ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។

៣-លោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងស្វាមី ថវិកា១.០០០.០០០រៀល។

adm

Leave a Reply

Your email address will not be published. Required fields are marked *