ព័ត៌មានជាតិ

លោក ឈួន គឹមសាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តព្តៃវែង

 ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថ

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថ សរុប ចំនួន ២៦ រូប ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធ ចំនួន ៥១ នាក់ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *