ព័ត៌មានជាតិ

លោក មេឃុំ ជាខ្លាង បានធ្វើតាមការសន្យាកាលពីឆ្នាំ ២០២២ ថានឹងចាក់ផ្លូវបេតុងជូនបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរដោយតភ្ជាប់ពីផ្លូវជាតិលេខ ៨ ទៅភូមិព្រែកឬស្សី (Video inside)

ព្រៃវែង៖ លោក ម៉ៃ គីរី ជាមេឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលទើបនឹងជាប់ឆ្នោតនេះ បានធ្វើការសន្យាជូនបងប្អូនប្រជាពលរដ្ឋកាលពីឆ្នាំ ២០២២ ថានឹងចាក់ផ្លូវបេតុង មួយខ្សែនេះសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រែកឬស្សីក៏ដូចជាភូមិដទៃទៀតធ្វើដំណើរឆ្លងកាត់នៅទីនេះងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសទៀតនោះសម្រាបក្មួយៗ ដែលជាសិស្សានុសិស្ស ងាយស្រួលនឹងបានទាន់ពេលវេលា។ 

លោក មេឃុំ បានបញ្ចាក់បន្ថែមថា កាលពីមុនផ្លូវនេះពិបាកធ្វើដំណើរ តែងតែដួលកង់ ដួលម៉ូតូជាញឹកញាប់។សូមបញ្ជាក់ផងដែរថាផ្លូវនេះមានប្រវែង ៣ ពាន់ ម៉ែត្រក៏ប៉ុន្តែថវិកាដែលគាត់បានស្នើក្នុងគម្រោង មានកម្រិតដូច្នេះការធ្វើនេះបានតែជាង ៩០០ ម៉ែត្រ សិន និងបន្ត ចាក់បេតុងផ្លូវនេះ ជាបន្តទៀត។ សូមស្តាប់ការបញ្ជាក់របស់លោកមេឃុំជាខ្លាងដូចតទៅ…. 

IMG_0203

បងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅជាប់នឹងផ្លូវទាំងនោះក៏បានសាទរនិងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក មេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ ធ្វើចាក់ផ្លូវបេតុងនេះ ងាយស្រួលដល់គាត់ធ្វើដំណើរនៅតាមផ្លូវមួយនេះ។ ហើយគាត់លើកឡើងដែរថាកាលពីមុនផ្លូវនេះមានសភាពពិបាកខ្លាំងណាស់។ សូមស្តាប់ពីអារម្មណ៍បងប្អូនប្រជាពលរដ្ឋដូចតទៅ….

IMG_0204

adm

Leave a Reply

Your email address will not be published. Required fields are marked *