ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម

កំពង់ចាម÷នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ទេព រង្សុី ប្រធានកិត្តិយស សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍសាខាក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញចុះពិនិត្យមើលដំណើរការ ពិគ្រោះនិងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នាបរិវេណសាលាបឋមសិក្សា ដំណាក់ព្រីង ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។


ឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនថា ក្រុមគ្រូពេទ្យដែលបានមកឃុំមហាលាភ ដែលជាឃុំទី៦ ក្នុងចំណោមឃុំទាំង ៨ ក្នុងស្រុកកោះសូទិន ដើម្បីជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការ នយោបាយ ។ សកម្មភាពការងារមនុស្សធម៍នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើកបញ្ហាសុខទុក្ខ សុខភាព មាលភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សមាសភាពក្រុមគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម រដ្ឋមន្រ្តី មានវត្តមានជាប្រចាំការ ជាវេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ ទន្តគិលាននុបដ្ឋាក និងនិស្សិត ទន្តគិលាន ដោយធ្វើការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ។
ពិនិត្យ ពិគ្រោះជំងឺមាត់ធ្មេញ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនេះ បានបង្កើតឡើងជាង១ ឆ្នាំមកហើយ ដោយគោលដៅក្នុង១ ខែ ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋម្តង ប៉ុន្តែដោយ សារពេលនេះ មានភ្លៀងធ្លាក់ ហើយ ស្របពេលតម្រូវការនៃការបន្តចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ផងដែរនោះ ទើបក្រុមគ្រូពេទ្យ បានសម្រេចប្តូរមកដោយធ្វើក្នុង១សប្តាហ៍ ២ ថ្ងៃ គឺថ្ងៃសៅរ៍ និង អាទិត្យ ក្នុង១ថ្ងៃ ធ្វើក្នុង ១ ឃុំ សម្រាប់ការពិនិត្យ ព្យាបាលជំងឺ ក៏ដូចជាចាក់វ៉ាក់បង្ការជំងឺកូវីដ ជូនប្រជាពលរដ្ឋ រួមទាំងកុមារថែមទៀតផងដែរ។


ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ស្ថានភាពការឆ្លងកូវីដ-១៩ មានការធូរស្រាលទៅហើយក្តី តែបងប្អូនមិនត្រូវភ្លេចថែរក្សាអនាម័យ សុខភាព អោយបានល្អ និងបន្តអនុវត្តន៍ ៣ កុំ ៣ ការពារ អោយបានត្រឹមត្រូវ ។ ជាងនេះទៅទៀតត្រូវមានការប្រុងប្រយត្ន័ ខ្ពស់ចំពោះ ជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺផ្សេងៗ ព្រោះរដូវមានភ្លៀងធ្លាក់។
តាមរយៈការពិនិត្យព្យាបាលជំងឺនៅកន្លែងនេះ គឺសម្រាប់តែ អ្នកមានជំងឺស្រាលតែប៉ុណ្ណោះ តែបើមានអាការៈធ្ងន់ធ្ងរគឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម តាមរយៈរថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន ដែលជាអំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបានយកមកប្រចាំការនៅទីនេះ។


ឆ្លៀតក្នុងកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីខៀវ កាញារីទ្ធ បានអរគុណដល់ក្រុមកាងារគ្រូពេទ្យ និងនិសិ្សតគិលាននុបដ្ឋាក ដែលបានចំណាយពេលវេលាដោយស្មគ្រ័ចិត្ត ក្នុងការចុះមកធ្វើពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ពិសេសអរគុណដល់ក្រុមការងារចុះជួយស្រុកកោះសូទិន ទាំងអស់ដែលបានចូលរួមថវិកា ក្នុងការទិញថ្នាំពេទ្យ សម្រាប់ទុកចែកជូនអ្នកជំងឺ ដោយឥតគិតថ្លៃ។
តាមកម្មវិធីដែលក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងឃុំទាំង ៨ នៃស្រុកកោះសូទិន ដោយនៅថ្ងៃទី៩ ខែមេសានេះ ធ្វើឡើងក្នុងឃុំមហាខ្ញូង ថ្ងៃទី ១០ នៅឃុំពង្រ ថ្ងៃទី២៣ ឃុំព្រែកតានង់ ថ្ងៃ២៤ ឃុំ កំពង់រាប ។ ថ្ងៃទី ៧ ខែឧសភា នៅឃុំមហាលាភថ្ងៃ៨ ឃុំ ល្វេ ថ្ងៃ១៤ ឃុំពាមប្រធ្នោះ ថ្ងៃ១៥ ឃុំ កោះសូទិន ខេត្តកំពង់ចាម។


សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែល បានចុះពិនិត្យព្យាបាលជំងឺនាឱកាសនេះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់ជូននូវថវិកា សម្រាប់បំពេញការងារ ក្នុង១ ឃុំ ៥ លានរៀល សរុប ៨ ឃុំ ៤០ លានរៀល។
នៅក្នុងឱកាសនោះដែរ ប្រធានក្រុមការ ងារ គ្រូពេទ្យស្មគ្រ័ចិត្ត សូមថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ លោកជំទាវ ប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត និង លោកជំទាវ សុខមុំ និមល អគ្គនាយិកា អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ប្រធានក្រុមការងារចុះជួយឃុំ មហាលាភ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយ ឃុំ ទាំង ៧ ដែលបានជួយឧបត្តម្ភ គាំទ្រទាំងស្មារតី និងថវិកា ដល់ក្រុមគ្រូពេទ្យ សម្រាប់ជាមធ្យោបាយ សម្ភារៈ និង ឱសថ ផ្តល់ជូនអ្នកជំងឺពេលពិនិត្យរួចរាល់។ ដូច្នេះ ការចូលរួមទាំងនេះ ជាកំលាំងសក្តានុពលលើកទឹកចិត្ត អោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទាំងអស់គ្នា កាន់តែមានឆន្ទៈ ចូលរួមកិច្ចការមនុស្សធម៍ បន្តទៀត តាមការចង្អុលបង្ហាញពី ឯកឧត្តម រដ្ឋមន្រ្តី ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *