ព័ត៌មានអន្តរជាតិ

អាមេរិក:​ក្រុម​ជ្រុលនិយម​អាចវាយប្រហារ​ប្រឆាំងនឹង​មន្ត្រី​ដែល​ជាប់ឆ្នោត​ និង​ទីតាំង​រដ្ឋាភិបាល​

​អាមេរិក ៖ ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​បានប្រកាស​អាសន្ន​អំពី​អំពើ​ភេរវកម្ម​ទូទាំងប្រទេស​កាលពី​ថ្ងៃ​ពុធ ដោយ​លើកឡើង​ពី​ការគំរាមកំហែង​ដ៏​សាហាវ​ពី​ក្រុម​ជ្រុលនិយម​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​ជំទាស់​ដែល​ជំទាស់​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក Joe Biden​។​

​ការប្រកាសអាសន្ន​នេះ​បាន​និយាយថា ​ក្រុម​ជ្រុលនិយម​អាចធ្វើ​ការវាយប្រហារ​ប្រឆាំងនឹង​មន្ត្រី​ដែល​ជាប់ឆ្នោត​និង​ទីតាំង​រដ្ឋាភិបាល​ដែល​ត្រូវបាន “​វាយប្រហារ​” ដោយ​ការវាយប្រហារ​ដ៏​សាហាវ​កាលពី​ថ្ងៃទី​៦​ខែមករា​លើស​ភា​អាមេរិក​ដោយ​អ្នកគាំទ្រ​របស់​អតីត​ប្រធានាធិបតី​លោក Donald Trump​។​

​ការធ្វើ​បាតុកម្ម​នេះ​បាន​កើតឡើង​នៅពេលដែល​អាជ្ញាធរ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​ចោទប្រកាន់​អ្នកគាំទ្រ​លោក Trump និង​ក្រុម​ជីវពល​ស្តាំនិយម​ដោយមាន​ប្រើ​គ្រាប់បែក​បំពង់​​ និង​បាន​ចោទប្រកាន់ថា​លោក​មានបំណង​វាយប្រហារ​ក្រុម​ប្រជាធិបតេយ្យ​។​

​ព្រឹត្តិប័ត្រ​ប្រព័ន្ធ​ប្រឹក្សា​ប្រឆាំង​ភេរវកម្ម​ជាតិ​បាន​និយាយថា​ការគំរាមកំហែង​នៃ​ការវាយប្រហារ​អាច​បន្ត​កើតមាន​ជាច្រើន​សប្តាហ៍​បន្ទាប់ពី​ការស្បថ​ចូល​ការ​ន់​តំណែង​របស់លោក Biden នៅ​ថ្ងៃទី ២០ ខែមករា​និង​នៅពេលដែល​លោក Trump ប្រឈម​នឹង​ការចោទប្រកាន់​នៅក្នុង​ព្រឹទ្ធសភា​ចំពោះ “​ការ​ញុះញង់​ឲ្យ​មាន​អំពើ​បះបោរ​” ពាក់ព័ន្ធ​ការវាយលុក​លើ​វិមាន​កា​ពី​តូ​ល​។​

​ក្រសួង​បាន​និយាយថា “​ក្រសួង​មិនមាន​ព័ត៌មាន​ណាមួយ​ដើម្បី​បង្ហាញ​ពី​ផែនការ​ជាក់លាក់​និង​គួរ​ឲ្យ​ទុកចិត្តបាន​នោះទេ​”​។ ក្រសួង​បន្តថា “​ទោះបីជា​យ៉ាងណាក៏ដោយ កុបកម្ម​ហិង្សា​នៅតែ​បន្ត​កើតមាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ហើយ​យើង​នៅតែមាន​ការព្រួយបារម្ភ​ថា បុគ្គល​ដែល​ខកចិត្ត​ចំពោះ​ការផ្ទេរអំណាច​របស់រ​ដ្ឋា​ភិ​បាល​និង​ការផ្លាស់ប្តូរ​ប្រធានាធិបតី អាច​បន្ត​ប្រមូលផ្តុំ​មនោគមវិជ្ជា​ជាច្រើន​ទៀត​ដើម្បី​ញុះញង់​ឬ​ប្រព្រឹត្តិ​អំពើហិង្សា​”​។​

​ការព្រមាន​នេះ​បានកើត​ឡើង​ពីរ​ថ្ងៃ បន្ទាប់ពី​មន្ទីរ​បញ្ច​កោណ​និយាយថា កងទ័ព​ឆ្មាំ​ជាតិ​រាប់ពាន់នាក់​ដែល​មកដល់​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់​ពិធី​ស្បថ​ឡើងកាន់​អំណាច​រប​ស់លោក Biden នឹង​បន្ត​នៅក្នុង​រដ្ឋធានី​រហូតដល់​ខែមីនា ដោយសារតែ​ការ​ស៊ើបការណ៍​សម្ងាត់​របស់ FBI ស្តីពី​ការគំរាមកំហែង​ដែល​អាច​កើតមានឡើង​។​

​កាលពី​ថ្ងៃ​ពុធ ក្រសួងយុត្តិធម៌​និយាយថា ខ្លួន​បាន​ចាប់ខ្លួន​មនុស្ស​ជាង​១៥០​នាក់​ពាក់ព័ន្ធ​ការវាយប្រហារ​ទៅលើ​វិមាន​កា​ពី​តូ​លហើយ​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​មនុស្ស​រាប់រយ​នាក់​ទៀត​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *