ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលថ្មី នៃខេត្តប៉ៃលិន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុង ពិធីប្រកាសចូលកាន់តំណែងអភិបាលថ្មី នៃខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ២ ដាច់ដោយឡែកពីគ្នា ដោយតែងតាំងលោកជំទាវ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល។ ព្រះរាជក្រឹត្យតែងតាំងអ្នកទាំងពីរនេះ បានធ្វើឡើងតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គួរបញ្ជាក់ ឯកឧត្តម ផាន់ ចាន់ធុល បានឡើងកាន់តំណែងជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តមកើត សុធា ដែលដាក់ឱ្យចូលនិវត្តន៍ កាលពីខែមេសា ឆ្នាំ២០១៨។ ដោយឡែក លោកជំទាវ បាន ស្រីមុំ ក៏បានជាប់ជាតំណាងរាស្រ្ត២អាណត្តិជាប់គ្នា នៅមណ្ឌលប៉ៃលិន ចាប់តាំងពីឆ្នាំ២០១៣មក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *