ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញរួមដំណើរចុះសួសុខទុក្ខដល់មន្រ្តីការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមបណ្តាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ

នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សួន រិនឌី តំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងជា អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌដូនពេញ, លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញរួមដំណើរចុះសួសុខទុក្ខដល់មន្រ្តីការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមបណ្តាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអនុប្រធាន និងគណៈប្រតិភូ បានចុះសួសុខទុក្ខមន្ត្រីមូលដ្ឋានសង្កាត់ ដោយបានណែនាំបន្ថែមអំពីការងារបញ្ជាក់ឯកសារផ្សេងៗ និងនីតិវិធីពាក់ព័ន្ធ ដែលបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងណែនាំដល់មន្ត្រីក្រុមការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត អំពីបញ្ហាប្រឈមនានា មធ្យោបាយបម្រើឲ្យការចុះឈ្មោះ និងជាពិសេស គណៈប្រតិភូ បានធ្វើការណែនាំបន្ថែមលើការងារអនុវត្តតាមការណែនាំឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីបញ្ជៀសបានការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងអនុវត្តន៍ជាប្រចាំ ៣កុំ៣ការពារ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *