ព័ត៌មានជាតិ

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកអណ្តូងមាស.!

(ខេត្តរតនគិរី)% ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលស្រុកអណ្តូងមាស នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សូមផ្តល់នូវការគាំទ្រ និងចូលរួមសហការជាមួយ អភិបាលស្រុកអណ្តូងមាស ដែលទើបទទួលការតែងតាំងថ្មី ពួតដៃគ្នាអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀត។

ជាមួយគ្នានេះដែរឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានស្មើឲ្យថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយអភិបាលស្រុកដែលទើបទទួលការតែងតាំងថ្មីដើម្បីបន្តការងារអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អប្រសើរ ។
ឯកឧត្តម អភិបាលខេត្តក៏បានលើកយកនូវអភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាការ រំឭកដល់មន្ត្រីទាំងអស់ មិនថាមន្ត្រីចាស់ ឬមន្ត្រីដែលត្រូវតែងតាំងថ្មីនោះទេត្រូវតែចងចាំជានិច្ច និងខិតខំអនុវត្តន៍ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអង្គភាព ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជា នោះគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ហើយចៀសវាងឱ្យបាននូវពាក្យថា មន្ត្រីជើងដប់។ ជាពិសេសលោក កង សារឿន ដែលត្រូវតែងតាំងជាអភិបាលស្រុកអណ្ដូងមាសថ្មី ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដើម្បីបម្រើតម្រូវការសំណូមពរ និងសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា តាមប្រកាសរបស់រាជរដ្ឋាភិបាល សម្រេចតែងតាំង លោក កង សារឿន ឋានន្តរស័ក្តិ ឧត្តមមន្រ្តីថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកអណ្តូងមាស៕

adm

Leave a Reply

Your email address will not be published. Required fields are marked *