ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិ​កម្ម៖ចូលរួមអបអរសា​ទរដែលទទួលបានជោគជ័យជាស្ថាពរដើម្បីឈានទៅដល់ការនាំចេញ​ផ្លែស្វាយ​ស្រស់ជាផ្លូវកា​រពីកម្ពុជាទៅកា​ន់ប្រទេស​ចិន

រដ្ឋមន្រ្តីកសិ​កម្ម៖ចូលរួមអបអរសា​ទរដែលទទួលបានជោគជ័យជាស្ថាពរដើម្បីឈានទៅដល់ការនាំចេញ​ផ្លែស្វាយ​ស្រស់ជាផ្លូវកា​រពីកម្ពុជាទៅកា​ន់ប្រទេស​ចិ

ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទខ្ញុំសូមចូលរួមអបអរសាទរនិងសូមជូនពរដល់ ក្រុមការងារអគ្គនាយកកសិកម្មនិងភាគីមន្រ្តីអគ្គរដ្ឋបាលគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងជួបពិភាក្សាគ្នានិងធ្វើត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី១០ ខែមីនានេះឲ្យទទួលបានជោគជ័យជាស្ថាពរដើម្បីឈានទៅដល់ការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ។ យោងទៅតាមការពីគ្រោះយោបល់គ្នាកន្លងមក តាមរយៈសារអេឡិចត្រូនិក និងប្រព័ន្ធវីដេអូពីចម្ងាយ គឺក្រុមការងារទាំងពីរបានសម្រេចជ្រើសយកកសិដ្ឋានស្វាយចំនួន៣ មកត្រួតពិនិត្យគឺ៖
1-កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន UCDL Development Co., Ltd
2- កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Angkor Harvest Co., Ltd
3- កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Bamin Agriculture Hi-Tech Development Co., Ltd។
ទន្ទឹមនឹងនេះ ចំពោះការវាយតម្លៃរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយក្នុងផ្លែស្វាយ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM នៅលើទីតាំងទាំង៤ក្រុមហ៊ុនគឺ៖
1- រោងចក្រប្រព្រឹត្តិកម្មប្រើទឹកក្តៅ (HWT) របស់ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD
2- រោងចក្រប្រព្រឹត្តិកម្មប្រើទឹកក្តៅ (HWT) របស់ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD
3- រោងចក្រប្រព្រឹត្តិកម្មប្រើទឹកក្តៅ (HWT) របស់ក្រុមហ៊ុន AL JAZEELAN FOOD PTE LTD
4- រោងចក្រប្រព្រឹត្តិកម្មប្រើចំហាយទឹកក្តៅ (VHT) របស់ក្រុមហ៊ុន HYUNDAI AGRO (CAMBODIA) CO., LTD

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *