ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និង លោក សោ សាមុឺឌី ប្រធានការិយាល័យរដ្ឋបាលរបស់មន្ទីរ បានជួបសំណេះសំណាលជាមួយនិងលោកប្រធាន/អនុប្រធាន ODកំពត,ប្រធានមណ្ឌលសុខភាពទំាង១៤ និងអង្គការដៃគូ នៅសាលប្រជុំរបស់OD កំពត

កំពតថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និង លោក សោ សាមុឺឌី ប្រធានការិយាល័យរដ្ឋបាលរបស់មន្ទីរ បានជួបសំណេះសំណាលជាមួយនិងលោកប្រធាន/អនុប្រធាន ODកំពត,ប្រធានមណ្ឌលសុខភាពទំាង១៤ និងអង្គការដៃគូ នៅសាលប្រជុំរបស់OD កំពត។

ក្នុងនោះដែរឯកឧត្តមប្រធានបានផ្តាំផ្ញើរ ដល់មន្ត្រីទំាងអស់ ត្រូវអប់រំដល់ប្រជាជនដែលមកទទួលសេវា និងនៅក្នុងមណ្ឌលសុខភាពរបស់ខ្លួន ពីកត្តាហានិភ័យនៃជំងឺមិនឆ្លងសំខាន់ៗទំាង៤រួមមាន :
១/ ការបរិភោគអាហារមិនល្អចំពោះសុខភាព ( ផ្អែមពេក, ប្រៃពេក, ខ្លាញ់ពេក, បរិភោគបន្លែ ផ្លែឈើមិនគ្រប់គ្រាន់)
២/ កង្វះសកម្មភាពរាងកាយ
៣/ ការប្រើប្រាស់ថ្នាំជក់ ថ្នាំចុក
៤/ ការសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។
=>ដែលកត្តាហានិភ័យទាំងនេះអាចបង្ករឲ្យកើតមានជំងឺមិនឆ្លងសំខាន់ៗដូចជា:
-ជំងឺបេះដូង-សរសៃឈាម(គាំងបេះដូង, ដាច់ឬស្ទះសរសៃឈាមខួរក្បាល)
-ជំងឺមហារីក
-ជំងឺសួតរ៊ាំរ៉ៃ
-ជំងឺទឹកនោមផ្អែម
ដែលសម្លាប់ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃ។

adm

Leave a Reply

Your email address will not be published. Required fields are marked *