ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវង ប្រារព្ធពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា

ព្រៃវែង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការនិមន្តព្រះសង្ឃទាំងពីរគណៈ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី និងពិធីសាសនាចម្រើនព្រះបរិត្ត នមស្សការ ព្រះរតនត្រ័យ សមាទានសិល្ប៍ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៩អង្គ និមន្តមកពីវត្តចំនួន ៥ ក្នុងក្រុងព្រៃវែង ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ។

ក្រោយ អំពីការរៀបចំបែបព្រះពុទ្ធសាសនាចប់សព្វគ្រប់រួចមក ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានអាននៅសារថ្វាយព្រះពរ ដោយមានអត្ថន័យដូចខាងក្រោម៖

សូមក្រាបបង្គំថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ជាសមាជិក សមាជិកា គណៈកិត្តិយសសាខា គណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រៃវែង គ្រប់លំដាប់ថ្នាក់រួមទាំងមន្ត្រីបុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ទាំងររស់មានមនោសញ្ចេតនា និងក្តីសោមនស្សរីករាយឥតឧបមាដោយក្តីគោរព និងស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុតសូមព្រះបរមរាជានុញ្ញាត ក្រាប បង្គំទូលថ្វាយព្រះពរបវរមហាប្រសើរ ថ្វាយ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សាដែលនឹងប្រារព្ធឡើង នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ នេះ។

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់មានសេចក្តីរំភើប និងកក់ក្ដៅក្រៃលែង ចំពោះព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទីសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គគង់ប្រថាប់ជាព្រះ ប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ហើយព្រះអង្គតែងតែប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ទ្រទ្រង់សកម្មភាព កាកបាទក្រហមកម្ពុជា និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជទិវាចម្រើនព្រះជន្មវស្សាដ៏ឧត្តុងឧត្តមនាឆ្នាំនេះ ខ្ញុំម្ចាស់ទូលព្រះបង្គំជាខ្ញុំ សូមបួងសួងដល់គុណ ព្រះរតនត្រ័យគុណកែវទាំងបី បារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេច ក្ដីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គ ទ្រង់មានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *